* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តតាកែវ អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម

09-07-2026 15:42

(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺគ្រុនឈាម ខណៈដែលខេត្តតាកែវបានរកឃើញ ករណីជំងឺនេះកើតឡើងជាង ៧០ករណី ទៅលើមនុស្សចាស់ និងកុមារ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកអភិបាលខេត្ត បានចុះបើកយុទ្ធនាការទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាម តាមរយៈការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតតាមពាងទឹក ព្រមទាំងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅភូមិព្រេច សង្កាត់រកាក្នុង ក្រុងដូនកែវ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា រដូវវស្សាដែលមានភ្លៀងធ្លាក់ អាចបណ្តាលឲ្យមានទឹកដក់នៅជុំវិញផ្ទះ ដូចជាលើសំបកកង់ឡាន ឬសំបកដូង ដែលជាជម្រកមូសខ្លាពង។ ដូច្នេះ លោកបានណែនាំឲ្យប្រជាពលរដ្ឋ នាំគ្នាលុបបំបាត់ថ្លុកទឹក កាប់ឆ្ការព្រៃជុំវិញផ្ទះ និងដាក់ថ្នាំអាបែតក្នុងពាងទឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់មន្ត្រីមន្ទីរសុខាភិបាល ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបាញ់ថ្នាំសម្លាប់មូសតាមភូមិឃុំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិធានការបង្ការ។

លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមអភិបាលខេត្តតាកែវ តែងតែយកចិត្តទុកដាក់ និងក្រើនរំលឹកដល់មន្ទីរសុខាភិបាល និងសហគមន៍ ឲ្យតាមដាន បង្ការ ទប់ស្កាត់ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះការកើនឡើងនៃជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ ដោយមិនមានថ្ងៃសម្រាកឡើយ។

លោកក៏បានអំពាវនាវដល់ឪពុកម្តាយដែលមានកូនតូចៗ ដែលមានរោគសញ្ញាសង្ស័យជំងឺគ្រុនឈាម ដូចជាគ្រុនក្តៅខ្លាំង ឈឺក្បាល ឬមានស្នាមកន្ទួល ត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែករបស់រដ្ឋឲ្យបានឆាប់ ដើម្បីពិនិត្យ និងព្យាបាលទាន់ពេលវេលា ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត៕