* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលរងខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

09-07-2026 15:46

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រុងស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ពាក់ព័ន្ធនឹងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាក្រុងស្វាយរៀង ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសនោះ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានធ្វើរបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើរដ្ឋបាលចំហរតាមទីតាំងផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ បន្ទប់ជួល រោងចក្រ សហគ្រាស និងទីតាំងពាក់ព័ន្ធនានា សរុបចំនួន ១០៥លើក គ្របដណ្តប់ ១៣៣ទីតាំង។ ជាលទ្ធផល ក្រុមការងារបានពិនិត្យរកឃើញជនបរទេសស្នាក់នៅចំនួន ៥២៧នាក់ ក្នុងនោះស្រី ៨៣នាក់ និងបានបញ្ជូនទៅសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តតាមនីតិវិធីជាធរមាន។

លោក សរ សុដានី បានថ្លែងថា ទោះបីសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានការថមថយក៏ដោយ ក៏លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានបន្តដាក់បទបញ្ជាម៉ឺងម៉ាត់បំផុតដល់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវបន្តចុះអនុវត្តវិធានការរដ្ឋបាលចំហរជាប្រចាំក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយភាពទទួលខុសត្រូវខ្ពស់បំផុត។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការអនុវត្តនេះត្រូវធ្វើឡើងដោយទន់ភ្លន់ បត់បែន និងម៉ឺងម៉ាត់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសធានាឲ្យបានថា ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង មានសុវត្ថិភាព ហើយគ្មានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតឡើយ។

លោកអភិបាលរងខេត្តបានគូសបញ្ជាក់បន្ថែមថា ការចុះអនុវត្តរដ្ឋបាលចំហរត្រូវធ្វើឡើងដោយតម្លាភាព សហការល្អ និងធានាថាមិនធ្វើឲ្យមានការថ្នាំងថ្នាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពីសំណាក់អ្នកវិនិយោគសុច្ចរិត និងអ្នកប្រកបមុខរបរត្រឹមត្រូវ។ បច្ចុប្បន្ននេះ លោកអភិបាលខេត្តបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទាំងការទាក់ទាញអ្នកវិនិយោគដែលជាក្រុមសេដ្ឋកិច្ចពណ៌ស និងការដឹកនាំអនុវត្តបទបញ្ជាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាមិនឲ្យសកម្មភាពពណ៌ខ្មៅមកបំផ្លាញសេដ្ឋកិច្ចពណ៌សក្នុងខេត្តស្វាយរៀងបានឡើយ។ គោលបំណងចម្បងគឺធានាឲ្យបាននូវសន្តិភាពផ្លូវចិត្តពេញលេញជូនបងប្អូនប្រជាពលរដ្ឋ អ្នកប្រកបមុខរបរត្រឹមត្រូវ និងអ្នកវិនិយោគសុច្ចរិត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទាំងមូលជាដាច់ខាត៕