* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆមាសទី១ ឆ្នាំ២០២៦

09-07-2026 15:46

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីចំនួន ៥៧ នាក់មកពីអង្គភាពពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំនេះ លោក ជា យុទ្ធារុណ បានអានរបាយការណ៍ស្តីពីលទ្ធផលការងារដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បាននិងកំពុងអនុវត្តតួនាទី ភារកិច្ច និងបេសកកម្មដែលក្រសួង ក៏ដូចជារដ្ឋបាលខេត្តបានប្រគល់ជូន។ គោលបំណងសំខាន់នៃកិច្ចប្រជុំគឺដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបានដោយក្រុមការងារបច្ចេកទេសលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត ក្នុងការអនុវត្តផែនការសកម្មភាពខេត្តឆ្នាំ២០២៦។ ក្នុងនោះរួមមានការពង្រឹងការទទួលខុសត្រូវរបស់ក្រុមការងារបច្ចេកទេសគ្រប់ថ្នាក់ និងពង្រឹងការគ្រប់គ្រងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ មន្ទីរបានកៀគរធនធាន និងពិនិត្យលទ្ធភាពបង្កើនថវិកាវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅភូមិ ឃុំ ក្រុង/ស្រុក ខេត្ត ODF Plus (Open Defecation Free Plus)។

លោក ជា យុទ្ធារុណ ក៏បានលើកឡើងអំពីផែនការថវិកាសម្រាប់គម្រោង ODF Plus ក្នុងខេត្តបន្ទាយមានជ័យសម្រាប់ឆ្នាំ២០២៦ ដែលមានសកម្មភាពចំនួន ១២ រួមមានសិក្ខាសាលា ការប្រជុំក្រុមការងារបច្ចេកទេស ការប្រជុំថ្នាក់ក្រុង/ស្រុក និងឃុំ/សង្កាត់ ដើម្បីពន្លឿនការសាងសង់បង្គន់អនាម័យ ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាល និងការគាំទ្រដល់ក្រុមការងារគ្រប់ថ្នាក់ក្នុងការផ្ទៀងផ្ទាត់ភូមិ និងឃុំ/សង្កាត់។ ផែនការនេះក៏រួមបញ្ចូលទាំងការគាំទ្រដល់ព្រឹត្តិការណ៍ប្រារព្ធពិធី ODF Plus នៅថ្នាក់ក្រុង/ស្រុក និងថ្នាក់ខេត្តផងដែរ។

ជាការឆ្លើយតប លោក ឃ្លោក នួយ បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យកំពុងបន្តធ្វើបច្ចុប្បន្នភាពប្រភពទឹក និងអនាម័យទូទាំងខេត្ត ដោយសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹក ការសម្អាត និងលើកកម្ពស់អនាម័យជនបទ។

ក្រុមការងារបច្ចេកទេសនឹងបន្តចុះអប់រំ ផ្សព្វផ្សាយ និងជំរុញការងារសាងសង់ និងប្រើប្រាស់បង្គន់អនាម័យនៅតាមតំបន់គោលដៅ ព្រមទាំងត្រៀមអនុវត្តគម្រោងផែនការដែលគាំទ្រដោយរដ្ឋាភិបាលតាមរយៈក្រសួង និងដៃគូនានា។ លើសពីនេះ ខេត្តក៏បានត្រៀមបម្រុងសម្ភារអនាម័យ និងទឹកស្អាតសម្រាប់គ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ ដើម្បីបន្តគាំទ្រការសម្រេចបានផែនការ ODF Plus ខេត្តបន្ទាយមានជ័យនៅឆ្នាំ២០៣០។ កិច្ចប្រជុំនេះបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់សុខភាព និងអនាម័យសាធារណៈជូនប្រជាពលរដ្ឋក្នុងខេត្ត៕