* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ជំរុញមន្ទីរសុខាភិបាលបង្កើនការយកចិត្តទុកដាក់ខ្ពស់លើជំងឺគ្រុនឈាម ក្រោយករណីកុមារស្លាប់ជាបន្តបន្ទាប់

09-07-2026 15:47

(កណ្ដាល)៖ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ទីរសុខាភិបាលខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការកើនឡើងនូវករណីជំងឺគ្រុនឈាម ដែលបច្ចុប្បន្នកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ក្រោយមានករណីកុមារស្លាប់ជាបន្តបន្ទាប់។ ការជំរុញនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួន ក្នុងអាណត្តិទី៤ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្ដាល។

ក្នុងកិច្ចប្រជុំនោះ លោក នូ សាខន បានណែនាំឱ្យមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាពដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីវិធានការការពារខ្លួនពីមូសខាំ និងរបៀបថែរក្សាអនាម័យជុំវិញផ្ទះ ដើម្បីបង្ការជំងឺគ្រុនឈាម។ ជាមួយគ្នានេះ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពនានា ត្រូវត្រៀមលក្ខណៈ និងសម្ភារបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់ ដើម្បីធានាបាននូវការសង្គ្រោះ និងព្យាបាលអ្នកជំងឺគ្រុនឈាមបានទាន់ពេលវេលា។ លោកក៏បានសង្កត់ធ្ងន់លើការអនុវត្តវិធានការដាក់ថ្នាំអាបេត និងចុះបាញ់ថ្នាំសម្លាប់មូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដល់គ្រប់មូលដ្ឋាន។

លោកប្រធានក្រុមប្រឹក្សា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមានការសង្ស័យថាមានរោគសញ្ញាជំងឺគ្រុនឈាម សូមប្រញាប់ទៅជួបក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលឱ្យទាន់ពេលវេលា ហើយសូមកុំបន្តព្យាបាលនៅផ្ទះឱ្យសោះ ព្រោះជំងឺនេះអាចឈានដល់ការបាត់បង់ជីវិត ប្រសិនបើយើងបណ្ដែតបណ្ដោយ។

បន្ថែមពីលើនេះ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ត្រូវរួមគ្នាយកចិត្តទុកដាក់លើបញ្ហាជំងឺឆ្លង និងជំងឺមិនឆ្លងឱ្យបានផុលផុសបំផុត។ លោកបានបញ្ជាក់ថា ក្រៅពីការបង្ការជំងឺគ្រុនឈាម យើងក៏ត្រូវបង្កើនការយល់ដឹង និងទប់ស្កាត់ជំងឺមិនឆ្លងនានា ដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ហេតុនេះ មន្ទីរសុខាភិបាលខេត្ត ត្រូវដើរតួនាទីជាស្នូលក្នុងការរៀបចំកម្មវិធីអប់រំសុខភាពសាធារណៈឱ្យបានទូលំទូលាយ ដោយជំរុញឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍លើការហាត់ប្រាណ ការបរិភោគអាហារដែលមានសុវត្ថិភាព និងការពិនិត្យសុខភាពជាប្រចាំ៕