* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន៣ ទៅតុលាការ មានស្ថានទម្ងន់ទោស «លួច សមគំនិត និងទទួលផលចោរកម្ម»

09-07-2026 15:49

(ព្រះសីហនុ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យជំនាញ នៃមន្ទីរស្រាវជ្រាវពត៌មានសន្តិសុខ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់ (ស្រី០១នាក់) រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្ដព្រះសីហនុ ពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស សមគំនិត និងទទួលផលចោរកម្ម ដើម្បីបន្តនីតិវិធីច្បាប់។

ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖

*ទី១៖ ឈ្មោះ Li Wen Long អាយុ២៦ឆ្នាំ ភេទប្រុស ជនជាតិចិន
*ទី២៖ ឈ្មោះ ឌឹម ស្រីពៅ អាយុ២៩ឆ្នាំ ភេទស្រី ជនជាតិខ្មែរ
*ទី៣៖ ឈ្មោះ សីហា ស៊ីយ៉ានុត អាយុ៣០ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ។

ក្នុងនោះវត្ថុតាងដកហូតរួមមាន៖ LapTop ម៉ាក Asus ចំនួន ១គ្រឿង, ទូរសព្ទម៉ាក iPhone 17promax ពណ៌ទឹកក្រូច ចំនួន ១គ្រឿង, ទូរសព្ទម៉ាក oppo ចំនួន ២គ្រឿង, ទូរសព្ទ ម៉ាក iPhone SE ចំនួន ១គ្រឿង, កន្ត្រៃកាត់ដែក ចំនួន១, ធុងទឹកកក ពណ៌ក្រហម ចំនួន១ និងអាវយឺត ចំនួន១។

សូមបញ្ជាក់ថា ករណីនេះ (ចោរចូលគាស់ទ្វារតូបរបស់ពលរដ្ឋ) បានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ បន្ទាប់ពីទទួលបានពាក្យបណ្តឹង លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជារកម្លាំង ដើម្បីវែករកមុខសញ្ញា រហូតមកដល់ពេលនេះក្តោបបានជន់សង្ស័យ៣នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតៅតាមច្បាប់។

ដោយឡែកចំពោះ លោហ:ធាតុពណ៏លឿង ទម្ងន់ ៨តំម្លឹង ៥ជី មន្រ្តីជំនាញកងរាជអាវុធហត្ថ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ៕