* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ និងក្រុមហ៊ុន ដាណឺម៉ាក ចុះកិច្ចព្រមព្រៀងបង្កើតភាពជាដៃគូ ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈតាមស្តង់ដាអន្តរជាតិ

09-07-2026 15:48

(ភ្នំពេញ)៖ លោក ជា កុសល រដ្ឋលេខាធិការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ថមមី គ្រីសស្ទៀនសិន (Tommy Christensen) ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុន SCAN Industrial Services (Cambodia) Co., Ltd. ព្រមទាំងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង (MoA) ស្តីពីភាពជាដៃគូក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍកម្លាំងពលកម្ម រវាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Scan Industrial Services (Cambodia) Co., Ltd (SIS)។

ជំនួបដ៏មានសារៈសំខាន់ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងនេះ ក៏រៀបចំឡើង ដើម្បីឯកភាពគ្នាលើផែនការ និងជំហានបន្ទាប់សម្រាប់ការអនុវត្តអនុស្សរណៈនៃកិច្ចព្រមព្រៀង ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍជំនាញ និងការអភិវឌ្ឍកម្លាំងពលកម្ម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះ ក្នុងនាមលោករដ្ឋមន្រ្តី លោករដ្ឋលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ថមមី គ្រីសស្ទៀនសិន និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈនេះ ដែលកើតចេញពីទំនាក់ទំនងល្អ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ពិធីចុះហត្ថលេខានេះ មានអត្ថន័យលើសពីការបង្កើតកិច្ចព្រមព្រៀងជាផ្លូវការរវាងភាគីទាំងពីរទៅទៀត ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យ TVET ការអភិវឌ្ឍជំនាញ និងការត្រៀមកម្លាំងពលកម្មកម្ពុជាតាមស្តង់ដាអន្តរជាតិ។

លោកបានលើកឡើងពីសារៈសំខាន់នៃគ្រឹះស្ថាន TVET ដែលជាមូលដ្ឋានយុទ្ធសាស្ត្ររបស់កម្ពុជាក្នុងការបំប្លែងកម្លាំងពលកម្ម ដោយអនុញ្ញាតឱ្យមានការបណ្ដុះជំនាញឡើងវិញ ការលើកកម្ពស់ជំនាញ ដើម្បីបំពាក់ជំនាញសមស្របនឹងតម្រូវការឧស្សាហកម្មដល់យុវជន ជាពិសេសក្នុងការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មទំនើប។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារជាសេនាធិការ តែងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យ TVET ហើយគម្រោងត្រូវបានចុះហត្ថលេខានាឱកាសនេះនឹងរួមចំណែកលើកកម្ពស់ឧត្តមភាពរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យឈានដល់កម្រិតថ្មីមួយទៀត។ សមិទ្ធផលនេះគឺជាអ្វីដែលលោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងចង់ទទួលបានជាយូរមកហើយ។

លោករដ្ឋលេខាធិការបានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ និងទន្ទឹងរង់ចាំប្រកបដោយភាពជឿជាក់យ៉ាងមុតមាំនូវវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រកបដោយភាពជោគជ័យ ក្នុងការរួមចំណែកមិនត្រឹមតែអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកលើកកម្ពស់កិត្យានុភាពរបស់វិស័យ TVET ជារួម ស្របតាមស្មារតីនិងយោងតាមផែនការអនុវត្តនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ សម្រាប់ជាឧត្តមប្រយោជន៍សង្គមជាតិនិងយវុជនកម្ពុជាផងដែរ។

ជាការឆ្លើយតប លោក ថមមី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងក្រសួង និងក្រុមហ៊ុនដែលឈានមកដល់ការចុះហត្ថលេខានេះ ដែលនឹងក្លាយជាក្របខ័ណ្ឌ និងវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរ នឹងអាចសម្រេចបានលទ្ធផលជាក់ស្តែងប្រកបដោយជោគជ័យក្នុងការសម្រេចគោលដៅដែលគ្រោងទុក ដែលនឹងរួមចំណែកអភិវឌ្ឍវិស័យ TVET នៅកម្ពុជា។

សូមបញ្ជាក់ថា គោលបំណងនៃអនុស្សរណៈនៃកិច្ចព្រមព្រៀងនេះ មានទិសដៅបង្កើតក្របខ័ណ្ឌស្របច្បាប់សម្រាប់លើកកម្ពស់កម្មវិធី TVET និងការអភិវឌ្ឍកម្លាំងពលកម្មនៅកម្ពុជា។ កិច្ចសហការនេះនឹងប្រើប្រាស់ជំនាញរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងកម្មវិធីផ្សារដែក និងគ្រឿងចក្រ ដើម្បីលើកកម្ពស់នាយកដ្ឋានវិស្វកម្មលោហៈ និងផ្សារដែកសន្លឹកនៃវិទ្យាស្ថាន ITI ឱ្យស្របតាមស្តង់ដាអន្តរជាតិ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញកម្ពុជា ឆ្នាំ២០២៣-២០៣៥ ក៏ដូចជាគោលនយោបាយ TVET របស់រាជរដ្ឋាភិបាលកម្ពុជា៕