* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជាចាប់ផ្ដើមបេសកកម្មម៉ូតូជាង៣០,០០០គីឡូម៉ែត្រ ឆ្ពោះទៅអ៉ីតាលី នាំសារសន្តិភាពទេសចរណ៍ និង «Made in Cambodia» ទៅកាន់ពិភពលោក

09-07-2026 16:01

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសន្ទរកថាបើកជាផ្លូវការ នៃពិធីការបើកបរទោចក្រយានយន្ត (ម៉ូតូ) ពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៉ីតាលី ដោយមានការអញ្ជើញចូលរួមពីលោក ហួត ហៃ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, ព្រមទាំងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប នៅផ្សារទំនើប ជីប ម៉ុង មេហ្កាម៉ល ២៧១។

ក្នុងឱកាសនេះ រដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុន Calypso Motors និងការគាំទ្រពីក្រុមហ៊ុន ជីប ម៉ុងដែលបានរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងការវិនិយោគរបស់កម្ពុជាទៅកាន់ពិភពលោក ដោយសបញ្ជាក់ថា ការចូលរួមក្នុងពិព័រណ៍ម៉ូតូអន្តរជាតិ EICMA ២០២៦ មិនត្រឹមតែជាការនាំយកទោចក្រយានយន្តដែលដំឡើង និងផលិតនៅកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជាជា «Cambodia – Kingdom of Wonder- Feel the Warmth» ទៅកាន់ពិភពលោកផងដែរ។

ជាមួយគ្នា រដ្ឋមន្ត្រី ហួត ហាក់ គូសបញ្ជាក់បន្ថែមថា បេសកកម្មបើកបរម៉ូតូឆ្លងកាត់ចម្ងាយប្រមាណ៣០,០០០គីឡូម៉ែត្រនេះ មិនមែនគ្រាន់តែជាការធ្វើដំណើរផ្សងព្រេងនោះទេ ប៉ុន្តែជាបេសកកម្មតំណាងជាតិ ដែលនាំយកសារដ៏សំខាន់គឺកត្តាសុខសន្តិភាព សក្តានុពលទេសចរណ៍ដ៏សំបូរបែប និងសមត្ថភាព ភាពក្លាហាន និងស្មារតី «ខ្មែរអាចធ្វើបាន» រួចផ្សំជាមួយបច្ចេកវិទ្យាទាន់សម័យ ទៅបង្ហាញលើឆាកអន្តរជាតិ ដែលមានលោក វ៉ាន់ ហាកូលីន នឹងដើរតួជាទូតសុច្ឆន្ទៈ ផ្សព្វផ្សាយវប្បធម៌ សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ព្រមទាំងលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបង្ហាញសក្តានុពលឧស្សាហកម្មយានយន្ត Made in Cambodia ទៅកាន់ពិភពលោក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងស្ថិរភាពនយោបាយ កម្ពុជាបាននិងកំពុងរក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ខណៈរាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ជា «មាសបៃតង» និងជា «ប៉ូលសេដ្ឋកិច្ច» ដ៏សំខាន់ ដែលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សំដៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាចុងក្រោយ រដ្ឋមន្ត្រី ហួត ហាក់ បានជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យ និងសុវត្ថិភាព ព្រមទាំងបានបង្ហាញជំនឿថា បេសកកម្មនេះនឹងរួមចំណែកផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ និងឧស្សាហកម្មយានយន្តរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាជំរុញ និងបំផុសគំនិតដល់យុវជនកម្ពុជា ឱ្យបន្តលើកកម្ពស់កិត្តិយសជាតិនៅលើវេទិកាពិភពលោក៕