* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារយូនីសេហ្វ បន្តចុះពង្រឹងគុណភាពថែទាំសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ

09-07-2026 16:06

(ព្រះវិហារ)៖ ក្រុមការងាររបស់អង្គការយូនីសេហ្វ (UNICEF) កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យ និងវាយតម្លៃការផ្តល់សេវាសុខភាពនៅមន្ទីរពេទ្យបង្អែកជាំក្សាន្ត ខេត្តព្រះវិហារ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់ពីលទ្ធផលនៃការគាំទ្ររបស់អង្គការយូនីសេហ្វ លើការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល និងការប្រើប្រាស់ឧបករណ៍សង្គ្រោះជីវិត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាថែទាំម្តាយ ទារកទើបនឹងកើត និងកុមារនៅក្នុងខេត្ត។

ការចុះពិនិត្យនេះ ត្រូវបានសម្របសម្រួលដោយលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ក្រុមការងារបានពិនិត្យដោយផ្ទាល់នូវការផ្តល់សេវាសុខភាព និងការប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រសំខាន់ៗ រួមមាន ម៉ាស៊ីនកំដៅទារក ម៉ាស៊ីនជំនួយដកដង្ហើម C-PAP ម៉ាស៊ីនចិញ្ចឹមទារកមិនគ្រប់ខែ (Neonatal Incubator) ឧបករណ៍សង្គ្រោះទារក និងសម្ភារៈវេជ្ជសាស្ត្រចាំបាច់ជាច្រើនទៀត។ ឧបករណ៍ទាំងនេះ ត្រូវបានផ្តល់ជូនក្រោមជំនួយពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងអង្គការ Gavi ដែលអនុវត្តតាមរយៈអង្គការយូនីសេហ្វ ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក និងបង្កើនប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺ ជាពិសេសម្តាយ និងទារក។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការយូនីសេហ្វ និងបានបញ្ជាក់ថា ការមកទទួលសេវាសុខាភិបាលនៅតាមមូលដ្ឋានសាធារណៈក្នុងខេត្តព្រះវិហារ មានការកើនឡើងជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះគុណភាពសេវា។

លោកក៏បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់ ការថែទាំ និងការគ្រប់គ្រងឧបករណ៍វេជ្ជសាស្ត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធភាព និងយូរអង្វែង។ ជាមួយគ្នានេះ លោកបានជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីគ្រប់រូប បន្តរួមគ្នាថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណមន្ទីរពេទ្យ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានសោភ័ណភាពកាន់តែល្អប្រសើរ ដើម្បីផ្តល់បរិយាកាសល្អ និងបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវាសុខាភិបាលសាធារណៈ៕