* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេចក្តីរាយការណ៍! ស្ថានភាពនៅតំបន់ថ្មដា ស្រុកវាលវែង ជាទីតាំងមួយដែលយោធាថៃ បានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន

09-07-2026 16:06

(ពោធិ៍សាត់)៖ បើទោះបីមានបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏យោធាថៃ បានបន្តសកម្មភាពបំពានទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ ជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដា ស្ថិតនៅផ្លូវជាតិលេខ៥៨ ត្រង់ចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាស៊ីណូ) ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ខណៈនៅតាមទីតាំងជាច្រើនទៀតនៃដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ក៏ត្រូវបានយោធាថៃ បន្តរុលចូលដោយបំពានបទឈប់បាញ់ និងរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅចំពោះមុខគណៈប្រតិភូអង្គទូតបរទេស និងអង្គការអន្តរជាតិនានា ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូទៅកាន់តំបន់នោះ ដើម្បីឲ្យអង្គទូតបរទេស និងអង្គការអន្តរជាតិបានឃើញផ្ទាល់ភ្នែកនូវសកម្មភាពខុសច្បាប់របស់យោធាថៃ ដែលបានឈ្លានពានចូលមកក្នុងទឹកដីកម្ពុជា។ ដើម្បីបង្ហាញការពិតពីទង្វើឈ្លានពានរបស់យោធាថៃ។

សកម្មភាពរបស់យោធាថៃនេះ មិនមែនជាលើកទីមួយនោះទេ ដោយកន្លងមកយោធាថៃក៏ធ្លាប់បានដាក់ទូកុងតឺន័រ និងបន្លាលួសហ៊ុំព័ទ្ធយកដីលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន ដូចជានៅតំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ទង្វើទាំងនេះបានបង្កជាឧបសគ្គយ៉ាងធំ និងគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសកម្មភាពឈ្លានពានទាំងនេះ ហើយបានអំពាវនាវដល់ភាគីថៃឱ្យគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ការបន្តរំលោភបំពាននេះ អាចនឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែន ដែលទាមទារឲ្យមានការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។

រាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

គួររម្លឹកថា យោធាថៃបានបើកសកម្មភាពឈ្លានពានមកទឹកដីកម្ពុជា នៅឆ្នាំ២០២៥ មានចំនួន២លើក គឺលើកទី១ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា និងលើកទី២ នៅថ្ងៃទី៧ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២៥៕