* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា-ឆេក នឹងតភ្ជាប់ជើងហោះហើរត្រង់​ដំបូងបង្អស់​រវាងទីក្រុងប្រាក​​ និងក្រុងព្រះសីហនុ ​ដែលជាសញ្ញាវិជ្ជមាន​​បង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ទីផ្សារទេសចរណ៍អឺរ៉ុបមកលើកម្ពុជា

09-07-2026 16:21

​(ភ្នំពេញ)៖ កម្ពុជាបាន​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្រកាស​ពីការតភ្ជាប់ជើងហោះហើរត្រង់តាមលក្ខណៈ Charter តាមរដូវកាល រវាងទីក្រុងប្រាក (Prague) នៃសាធារណរដ្ឋឆេក មកកាន់ខេត្តព្រះសីហនុ ដើម្បីនាំ​ភ្ញៀវទេសចរពីអឺរ៉ុបមកទស្សនាកម្ពុជា ​ដែលជើងហោះហើរនេះ គ្រោងនឹងប្រតិបត្តិការដោយក្រុមហ៊ុន TUI Airways។

ជើងហោះហើរនេះនឹងចាប់ផ្តើមពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៧ ដោយគ្រោងធ្វើការហោះហើរមួយជើងក្នុងមួយសប្តាហ៍ ដោយប្រើយន្តហោះ Boeing 787-8 Dreamliner ឬយន្តហោះប្រភេទប្រហាក់ប្រហែល។

លោក ស៊ីន ចាន់សិរីវត្ថា ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានគូសបញ្ជាក់ថា តាមរយៈ​ការតភ្ជាប់ជើងហោះហើរត្រង់​ដំបូងបង្អស់រវាងសាធារណរដ្ឋឆេក និងកម្ពុជា​ ​បានបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ទីផ្សារទេសចរណ៍អឺរ៉ុបចំពោះកម្ពុជា។ ​បន្ថែមពីនេះ វានឹងជួយពង្រីកទីផ្សារទេសចរណ៍ពីអឺរ៉ុប ជាពិសេសភ្ញៀវទេសចរដែលមានកម្រិតចំណាយខ្ពស់។ លើសពីនេះ ជើងហោះហើរនេះក៏នឹងគាំទ្រដល់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ និងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូល រួមចំណែកពង្រឹងការតភ្ជាប់អាកាសចរណ៍អន្តរជាតិ និងការប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

លោកបាននិយាយយ៉ាងដូច្នេះថា «ការតភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងប្រាក មកកាន់ខេត្តព្រះសីហនុ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ទីផ្សារទេសចរណ៍អឺរ៉ុបមកលើកម្ពុជា។ SSCA នឹងបន្តធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីពង្រឹងការតភ្ជាប់អាកាសចរណ៍ និងគាំទ្រកំណើនទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា»។​

ទោះជាយ៉ាងណា​ ការភ្ជាប់ជើងហោះហើរត្រង់នេះ គឺជាជើងហោះហើរប្រភេទ Charter តាមរដូវកាលប៉ុណ្ណោះ ដែលបានរៀបចំឡើងដោយប្រតិបត្តិករទេសចរណ៍សម្រាប់កញ្ចប់ទេសចរណ៍ ហើយមិនមែនជាជើងហោះហើរពាណិជ្ជកម្មតាមកាលវិភាគនោះទេ។ ប្រសិនបើទីផ្សារមានការឆ្លើយតបល្អ និងមានតម្រូវការបន្ត វាក៏អាចជាមូលដ្ឋានសម្រាប់ការពិចារណាពង្រីកទៅជាជើងហោះហើរតាមកាលវិភាគនាពេលអនាគតផងដែរ។

លោកបានឱ្យដឹ​ងថា បច្ចុប្បន្ន រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) កំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុនអាកាសចរណ៍ និងដៃគូទេសចរណ៍អន្តរជាតិជាច្រើន ដើម្បីពង្រីកបណ្តាញជើងហោះហើរមកកាន់អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា។ ការបើកជើងហោះហើរថ្មីអាស្រ័យលើកត្តាសំខាន់ៗជាច្រើន រួមមានតម្រូវការទីផ្សារ លទ្ធភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ ការរៀបចំកញ្ចប់ទេសចរណ៍ និងការត្រៀមសមត្ថភាពប្រតិបត្តិការរបស់អាកាសយានដ្ឋាន។

ទោះជាយ៉ាងណា ការបើកជើងហោះហើរថ្មីអាស្រ័យលើកត្តាសំខាន់ៗជាច្រើន រួមមាន​ តម្រូវការទីផ្សារ, លទ្ធភាពពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍, ការរៀបចំកញ្ចប់ទេសចរណ៍​, ការត្រៀមសមត្ថភាពប្រតិបត្តិការរបស់អាកាសយានដ្ឋាន​​​និងការពិនិត្យ អនុញាត្តិ និងការអនុម័តបទប្បញ្ញត្តិពាក់ព័ន្ធ។

លោកបញ្ជាក់បន្ថែមថា «ដូច្នេះ SSCA មិនទាន់អាច បញ្ជាក់ចំនួនក្រុមហ៊ុនអាកាសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ថ្មីជាផ្លូវការបាន នៅឡើយទេ រហូតដល់ការសម្រេចចិត្តពាណិជ្ជកម្មត្រូវបានបញ្ចប់ និងមានការប្រកាសជាផ្លូវការ។ ដោយឡែក ចំពោះកិច្ចព្រមព្រៀងបើកចំហរជើងមេឃរវាងកម្ពុជា និងសហរដ្ឋអាមេរិក កិច្ចព្រមព្រៀងនេះជាជំហានដ៏សំខាន់ក្នុងការពង្រឹងក្របខណ្ឌច្បាប់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេវាដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ»។​

​តាមតាម​ស្ថានទូតសាធារណរដ្ឋឆែក (Czech) ប្រចាំ​កម្ពុជា​ បានឱ្យដឹងថា ភ្ញៀវទេសចរឆែក (Czech) រាប់រយនាក់ត្រូវបានគេរំពឹងថានឹង មកទស្សនាឆ្នេរសមុទ្រកម្ពុជាជារៀងរាល់សប្តាហ៍ ខណៈ ដែលភ្នាក់ងារទេសចរណ៍ឆែក (Czech) ចំនួនពីរបាន ចាប់ផ្តើមផ្តល់ជូនកញ្ចប់ទេសចរណ៍ជាមួយនឹង ជើងហោះហើរត្រង់ពីទីក្រុងប្រាក (Prague) ទៅកាន់ទីក្រុង ព្រះសីហនុ​៕