* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលក្រុងដូនកែវ ចុះសួរសុខទុក្ខវីរកងទ័ព ដែលវិលត្រឡប់មកលេងស្រុកកំណើត

09-07-2026 16:39

(តាកែវ)៖ លោក ឌឹម គឹមសាន្ត អភិបាលក្រុងដូនកែវ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនទៅផ្តល់ជូនវីរកងទ័ព ដែលបានមកលេងស្រុកកំណើតនៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋានចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់ដើម្បីជាតិមាតុភូមិ។

ក្នុងឱកាសនោះ លោក ឌឹម គឹមសាន្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តពីសំណាក់លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ជូនចំពោះវីរកងទ័ព និងក្រុមគ្រួសារទាំងអស់។ លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តតាកែវតែងតែណែនាំដល់អាជ្ញាធរក្រុងស្រុក ឲ្យចុះមកសួរសុខទុក្ខ និងផ្តល់កម្លាំងចិត្តដល់បងប្អូនវីរកងទ័ពរាល់ពេលដែលពួកគាត់វិលត្រឡប់មកលេងស្រុកកំណើតម្តងៗ។ នេះជាការទទួលស្គាល់នូវគុណបំណាច់របស់កងទ័ព ដែលកំពុងឈរជើងយ៉ាងអង់អាចនៅសមរភូមិជួរមុខ ដើម្បីការពារបូរណភាពទឹកដី និងត្រៀមខ្លួនទប់ស្កាត់រាល់សកម្មភាពឈ្លានពានពីសំណាក់បរទេស។

លោកអភិបាលក្រុងដូនកែវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារវីរកងទ័ព ដែលបានលះបង់ និងគាំទ្រឲ្យកូនប្រុស ឬស្វាមីរបស់ខ្លួនចូលបម្រើជាកងទ័ព ដើម្បីបុព្វហេតុជាតិ។ លោកបានអះអាងថា រដ្ឋបាលក្រុងដូនកែវនឹងបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភតាមលទ្ធភាព ដើម្បីជួយសម្រាលការលំបាកដល់ក្រុមគ្រួសារកងទ័ព ដែលកំពុងរស់នៅសមរភូមិក្រោយ។ ការយកចិត្តទុកដាក់នេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការដឹងគុណចំពោះវីរភាពរបស់កងទ័ព និងក្រុមគ្រួសាររបស់ពួកគាត់៕