* សំណល់យុទ្ធភណ្ឌយោធាថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវតាំងបង្ហាញនៅសារមន្ទីរ «តេជោសន្តិភាព» ដើម្បីចារជាប្រវត្តិសាស្រ្ត
* អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម
* ប៉ូលិសថៃ ពង្រីកការស៊ើបអង្កេតករណីចៅអធិការលួចលុយវត្តរាប់លានដុល្លារ ដែលអាចពាក់ព័ន្ធភាគីផ្សេងទៀត
* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង OHCHR រៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ

09-07-2026 16:46

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបច្ចេកទេសអន្តរក្រសួងស្ដីពីរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ពាក់កណ្ដាលអាណត្តិ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៉ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. តំណាងទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក. និងលោក អាណាន់ ចន្ទ ប្រធានផ្នែកបង្ការនៃ OHCHR។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការយល់ដឹងក្នុងចំណោមក្រសួង ស្ថាប័នពាក់ព័ន្ធអំពីតម្រូវការនៃការអនុវត្តអនុសាសន៍ និងការចូលរួមរបស់កម្ពុជាក្នុងដំណើរការ UPR ជំរុញកិច្ចសហការអន្តរក្រសួង ព្រមទាំងគាំទ្ររាជរដ្ឋាភិបាលក្នុងការរៀបចំរបាយការណ៍ UPR ពាក់កណ្ដាលអាណត្តិ។

លោក អ៉ិត រ៉ាឌី បានសង្កត់ធ្ងន់ថា កាតព្វកិច្ចសិទ្ធិមនុស្សគឺជាការងាររួមរបស់យើងទាំងអស់គ្នា ដែលត្រូវទទួលខុសត្រូវ និងពង្រឹងភាពជាម្ចាស់ការក្នុងការអនុវត្តអនុសាសន៍តាមដែនសមត្ថកិច្ចរៀងៗខ្លួន។

លោក អ៉ិត រ៉ាឌី បានលើកឡើងថា UPR គឺជាយន្តការតែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលផ្ដល់វេទិកាសម្រាប់ពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ប្រទេស។ កម្ពុជាបានចូលរួមជាមួយយន្តការនេះចំនួនបួនជុំរួចមកហើយ។

លោក អ៉ិត រ៉ាឌី បានឱ្យដឹងថា សម្រាប់ការពិនិត្យរបាយការណ៍ជុំទី៤ របស់កម្ពុជា មានប្រទេសចំនួន១០០ បានចូលរួម និងផ្ដល់អនុសាសន៍ចំនួន២៧៥ ដែលក្នុងនោះ កម្ពុជាបានសម្រេចទទួលយកចំនួន២៣២ និងកត់សម្គាល់ចំនួន៤៣ អនុសាសន៍។ ការស្ម័គ្រចិត្តទទួលយកអនុសាសន៍ដ៏ច្រើនលើសលប់នេះ ប្រមាណជាជាង ៨៤% បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងប្រត្យក្សរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យសិទ្ធិមនុស្សឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនទូទៅ។

លោក អ៉ិត រ៉ាឌី បានថ្លែងអំណរគុណដល់ OHCHR និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកិច្ចប្រជុំនេះសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានបង្ហាញជំនឿថា ស្ថាប័នទាំងពីរនឹងបន្តកិច្ចសហការល្អនេះ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនជាលំដាប់។

កិច្ចប្រជុំនេះក៏មានការធ្វើបទបង្ហាញដោយតំណាង OHCHR និង គ.ស.ម.ក. ស្ដីពីដំណើរការ UPR និងការអនុវត្តល្អៗ ព្រមទាំងទិដ្ឋភាពទូទៅនៃអនុសាសន៍ UPR ដែលកម្ពុជាបានទទួលយក។ អ្នកចូលរួមបានជជែកពិភាក្សាយ៉ាងផុលផុស និងប្រកបដោយស្ថាបនា ផ្ដោតសំខាន់លើការអនុវត្តអនុសាសន៍របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរបៀបក្នុងការរៀបចំរបាយការណ៍ឆ្លើយតបនឹងអនុសាសន៍នីមួយៗឱ្យមានប្រសិទ្ធភាព៕