* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋចំណាកស្រុកនៅភ្នំពេញ អាចស្នើសុំអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបន្តសុពលភាព នៅទីតាំងចំនួន៤

09-07-2026 17:05

(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរចំណាកស្រុកទាំងពីរភេទ ដែលកំពុងស្នាក់នៅ និងប្រកបរបរនៅក្នុងរាជធានីភ្នំពេញ អាចអញ្ជើញទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ឬបន្តសុពលភាព នៅទីតាំងចំនួន៤។ នេះបើការបញ្ជាក់ពីមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។

ការសម្របសម្រួលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឲ្យកាន់តែប្រសើរ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ចំណាកស្រុកទាំងអស់។

ប្រជាពលរដ្ឋអាចទៅស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដំបូង ឬទុតិយតា ក្នុងករណីអស់សុពលភាព បាត់បង់ ឬខូចខាត នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖

* ការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
* ផ្សារទំនើបអ៊ីអនម៉ល២ (AEON Mall 2)
* ផ្សារទំនើបអ៊ីអនម៉ល៣ (AEON Mall 3)
* នាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

សម្រាប់ព័ត៌មានលម្អិត ឬចម្ងល់ផ្សេងៗ បងប្អូនអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០១២ ៦៩៨ ៧៧៧, ០៧៧ ៧៦៦ ៩៩៩, ឬ ០៨៦ ២១០ ១៤៧៕