* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ល្អាងព្រះពុទ្ធរាប់ពាន់ជួបអង្គរវត្ត» ជាបដាដ៏ធំ ដែលចិនជួយផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌កម្ពុជា (Video inside)

09-07-2026 17:43

(កានស៊ូ)៖ កិច្ចសន្ទនាស្តីពីបេតិកភណ្ឌវប្បធម៌ ចិន-អាស៊ាន ដែលប្រព្រឹត្តទៅនៅក្រុងតុនហ័ង ខេត្តកានស៊ូ ប្រទេសចិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងបណ្តាប្រទេសអាស៊ាន។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ផ្ទាំងបដាដ៏ធំមួយ បានបង្ហាញពីការជួបគ្នារវាងល្អាងព្រះពុទ្ធរាប់ពាន់ ឬល្អាង Mogao របស់ចិន និងប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលជានិមិត្តរូបនៃសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ ការបង្ហាញរូបភាពល្អាងព្រះពុទ្ធរាប់ពាន់ Mogao និងប្រាសាទអង្គរវត្តនៅលើផ្ទាំងបដាដ៏ធំរួមគ្នា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសារៈសំខាន់នៃបេតិកភណ្ឌវប្បធម៌ជាស្ពានតភ្ជាប់អរិយធម៌ និងជាកត្តាជំរុញការយោគយល់គ្នាទៅវិញទៅមក។

ល្អាង Mogao គឺជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលល្បីល្បាញដោយសារគំនូរជញ្ជាំង និងរូបចម្លាក់ព្រះពុទ្ធសាសនាចំណាស់ៗ។

រីឯអង្គរវត្តវិញ ក៏ជាទីតាំងបេតិកភណ្ឌរបស់អង្គការយូណេស្កូផងដែរ។ ប្រាសាទអង្គរវត្ត ត្រូវបានគេសន្មតថា ជាប្រាសាទសាសនាដ៏ធំបំផុតនៅលើពិភពលោក ដែលជាប់ក្នុងកំណត់ត្រាពិភពលោក «ហ្គីនណេស» (Guinness World Records) ៕

ខាងក្រោមនេះជាវិដេអូ៖