* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្រ្តី គន់ គីម ចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ បងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ

09-07-2026 17:52

(បន្ទាយមានជ័យ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាពជីវភាពរស់នៅ បងប្អូនប្រជាពលរដ្ឋភៀសសឹករស់នៅភូមិរង់ចាំ ក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

អំឡុងអញ្ជើញចុះសួរសុខទុក្ខ ទេសរដ្ឋមន្រ្តី បានកោតសរសើរដល់ប្រជាពលរដ្ឋភៀសសឹកដែលបានរៀបចំផ្ទះ និងខិតខំដាំដុះដំណាំប្រកបដោយសោភ័ណភាព រួមជាមួយការរៀបចំមុខរបរលក់ដូរតាមខ្នងផ្ទះ។

បន្ទាប់ពីនេះ ទេសរដ្ឋមន្ត្រី បានបន្តអញ្ជើញត្រួតពិនិត្យដំណើរការបន្តសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម សម្រាប់ប្រជាពលរដ្ឋភៀសសឹក នៅភូមិខាងលើផងដែរ។

លោកទេសរដ្ឋមន្ត្រី ថ្លែងថា ចំពោះការសាងសង់ផ្ទះបណ្តោះអាសន្ននេះ ធ្វើឡើងនៅបរិវេណជិតនឹងផ្ទះបណ្តោះអាសន្នចំនួន ប្រមាណ៣ពាន់ខ្នង ដែលមានពលរដ្ឋភៀសសឹកកំពុងស្នាក់នៅ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាល បានស្ថាបនា និងរៀបចំរួចរាល់ ដូចជា ផ្លូវ ការតភ្ជាប់ប្រព័ន្ធបណ្តាញទឹកស្អាត ការតភ្ជាប់ប្រព័ន្ធបណ្តាញអគ្គិសនី មណ្ឌលសុខភាព ស្នាក់ការភូមិ ស្នាក់ការក្រុមការងារខេត្ត សាលារៀនបណ្តោះអាសន្ន និងផ្សារបណ្តោះអាសន្ន។

ទន្ទឹមនឹងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ទៅលើហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលបានស្ថាបនារួចរាល់ជាច្រើន ជូនប្រជាពលរដ្ឋភៀសសឹក បានក្លាយជាភូមិដ្ឋានមួយ ដែលប្រសិទ្ធនាម ជាភូមិរង់ចាំ ដែលមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់។

ក្រៅពីនេះ ទេសរដ្ឋមន្រ្តី សង្កេតឃើញ មានមហាជន និង សប្បុរសជនគ្រប់ទិសទី បានបន្តរួមចំណែកចូលរួមជួយជាអំណោយផ្តល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ និងក្រោមស្មារតីផ្សារភ្ជាប់រវាងសមរភូមិមុខ និង សមរភូមិក្រោយ។

ឆ្លៀតក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក បន្តជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តដោះស្រាយការលំបាកទាំងឡាយ ជូនប្រជាពលរដ្ឋ និងបន្តទាមទារការបាត់បង់ និងការខូចខាតទាំងអស់ ក្នុងជម្លោះព្រំដែន។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋសរុបដែលត្រូវស្នាក់នៅផ្ទះបណ្តោះអាសន្នចំនួន ៣,៣១៨គ្រួសារ ក្នុងនោះប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នមានចំនួន ២,៨០៥គ្រួសារ ខណៈផ្ទះបណ្តោះអាសន្នរាប់រយខ្នងទៀតបានសាងសង់ជិតរួចរាល់ និងកំពុងបន្តដំណើរការសាងសង់៕