ត្រីមាសទី២ ឆ្នាំនេះ បរធនបាលកិច្ច ចំនួន១២១ករណី ត្រូវបានបង្កើត និងចុះបញ្ជី នៅនិយ័តករបរធនបាលកិច្ច ជាមួយនឹងទំហំបរធន ប្រមាណ១៥៩លានដុល្លារ
09-07-2026 18:38
(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) សូមជូននូវទិន្នន័យ ក្នុងវិស័យបរធនបាលកិច្ច ដល់សាធារណជនថា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦នេះ បរធនបាលកិច្ច ចំនួន១២១ ករណី ត្រូវបានបង្កើត និងចុះបញ្ជីនៅ ន.ប.ធ. ជាមួយនឹងទំហំបរធនប្រមាណ ១៥៩ លានដុល្លារអាម៉េរិក ដែលមានលម្អិតដូចខាងក្រោម៖
* បរធនបាលកិច្ចអចលនទ្រព្យ ចំនួន៥៤ករណី ជាមួយទំហំបរធនប្រមាណ៩៧លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ចំនួន៤៦ករណី ជាមួយទំហំបរធនប្រមាណ៥៨លានដុល្លារអាម៉េរិក
* បរធនបាលកិច្ចផ្សេងៗទៀត ចំនួន២១ករណី ជាមួយទំហំបរធនប្រមាណ៤លានដុល្លារអាម៉េរិក៕






