* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំសមាជិក ចូលរួមផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព​ នៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ ដែលដាក់ចេញក្នុងយន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

09-07-2026 18:47

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសមាជិកជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងសមាជិកនៃក្រុមការងារទាំង១៦ ផ្នែកឯកជន នៃយន្តការរវេទិការរាជរដ្ឋាភិបាល-ផ្នែកឯកជន អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញ ក្នុងយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។

សិក្ខាសាលានេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) និងមានការចូលរួមផងដែរ សំណាក់តំណាងក្រសួង ស្ថាប័នដែលជាដៃគូ និងផ្នែក​ឯកជន តំណាងអង្គទូតបរទេស ប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍ តំណាងគ្រឹះស្ថានសមាគមធុរកិច្ចជាតិ និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធជាច្រើន នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់​ ភ្នំពេញ។

សិក្ខាសាលាផ្សព្វផ្សាយ ដ៏មានសារៈសំខាន់នេះ មានគោលបំណងគឺដើម្បីបង្ហាញពីលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់ និងកិច្ចសហការស្ថាប័នរវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន ស្ថិតក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ/ G-PSF) ដែលឆ្លុះបញ្ចាំងពីភាពជោគជ័យយ៉ាងត្រចះត្រចង់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន។
ព្រឹត្តិការណ៍នេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតួនាទីដ៏សំខាន់របស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងនាមជាអ្នកសម្របសម្រួលចម្បង ក្នុងការដឹកនាំជំរុញក្រុមការងារ ផ្នែកឯកជនទាំង ១៦ ដើម្បីសម្រេចបាននូវលទ្ធផលប្រកបដោយភាពស៊ីសង្វាក់គ្នានៃកិច្ចសន្ទនា និងតម្រង់ទិសទៅរកដំណោះស្រាយ។

យន្តកាវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាពលនោះ និងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន និងបន្តទទួលបានការគាំទ្រ និងការដឹកនាំយ៉ាងម៉ឺងម៉ាត់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ បានដាក់ចេញនូវវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ចម្បងៗចំនួន ១១ចំណុច ក្នុងន័យដើម្បីដោះស្រាយបញ្ហាប្រឈម សំណួមពរ និងក្តីកង្វល់របស់អ្នកធុរកិច្ច និងផ្នែកឯកជននៅកម្ពុជា រួមមាន៖
១៖ ការកែសម្រួលបរិយាកាសធុរិកិច្ច និងការវិនិយោគ,
២៖ ការសម្រាលបន្ទុកលើអនុលោមភាព,
៣៖ ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចពន្ធដារ,
៤៖ ការសម្រួលដល់ធុរកិច្ចក្រោមដែនសមត្ថកិច្ចគយ,
៥៖ ការលើកកម្ពស់ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ,
៦៖ ការស្តារ និងការលើកស្ទួយការអភិវឌ្ឍនវិស័យទេសចរណ៍,
៧៖ ការអភិវឌ្ឍនវិស័យកសិកម្ម និងកសិឧស្សាហកម្ម,
៨៖ វិស័យធនាគារ និងហិរញ្ញវត្ថុ,
៩៖​ វិស័យរ៉ែ និងថាមពល,
១០៖ វិស័យសំណង់ និងអចលនទ្រព្យ
និង១១៖ បញ្ហាផ្សេងៗ។

សូមជម្រាបជូនថា គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុប១៧៩ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ មានវិធានការចំនួន១៦៩ ស្មើនឹង ៩៤.៤% ត្រូវបានដោះស្រាយសម្រេចជាស្ថាពរ និង១០វិធានការទៀត ស្មើនឹង៥.៦% កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងដំណាក់កាលគន្លឹះទី២ (Milestone 2) ដែលទាមទារឱ្យមានការសម្របសម្រួលកម្រិតខ្ពស់អន្តរក្រសួង និងការធ្វើវិសោធនកម្មច្បាប់។ តាមរយៈសិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការធ្វើកិច្ចពិភាក្សា និងវេទិការសំណួរចម្លើយទាក់ទងនឹងរបាយការណ៍វឌ្ឍនភាពនេះផងដែរ។

សូមបញ្ជាក់ជូនថា សិក្ខាសាលាផ្សព្វផ្សាយនេះ ​ជាការសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមការគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី​តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)៕