* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមគោរពច្បាប់ និងចេះអភិរក្សធនធានជលផលសមុទ្រ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច

09-07-2026 20:25

(កែប)៖ លោក ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងប្រជានេសាទទាំងអស់បន្តចូលរួមគោរពច្បាប់ អភិរក្សធនធានសមុទ្រ និងចេះកែច្នៃធនធានជលផល ដើម្បីលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ច។

ការស្នើដូចនេះខណៈលោករដ្ឋមន្ត្រី ឌិត​ ទីណា​ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រេីប្រាស់​ជាផ្លូវការ​អគារ​ខណ្ឌ​រដ្ឋ​បាល​ជលផល​កែប​ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ មានទីតាំងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការកងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធ សរុបប្រមាណ ជាង ៣០០នាក់។

លោករដ្ឋមន្ត្រី ក៏បានស្នើដល់ប្រជានេសាទឲ្យចូលរួមគោរពច្បាប់ អភិរក្សព្រែកកោងកាង ធនធាន និងជីវៈចម្រុះទាំងនៅតាមតំបន់ឆ្នេរទឹករាក់ និងនៅបាតសមុទ្រ ពង្រឹងការកែច្នៃជលផល និងទាញយកប្រយោជន៍ ពីវិស័យទេសចរណ៍នៅតំបន់ឆ្នេរ និងតំបន់ប្រជុំកោះឲ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាព ក៏ដូចជាជួយទ្រទ្រង់ដល់សេដ្ឋកិច្ចខេត្ត ខណៈដែលការអនុវត្តវិធានការច្បាប់ ចាប់ផ្តើមធ្វើចំពោះប្រជានេសាទដែលប្រព្រឹត្តបទល្មើស។

លោករដ្ឋមន្ត្រី បន្តថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព (SCMF) ជាគម្រោងគាំទ្រការស្តារ និងគ្រប់គ្រងធនធានជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពសហគមន៍នេសាទ និងការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅខេត្តកែប។ ជាក់ស្តែង ជាង៣ឆ្នាំចុងក្រោយនេះ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ទាំងរាជរដ្ឋាភិបាល អាជ្ញាធរ មន្ត្រីជំនាញ អង្គការដៃគូ បានធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីសមុទ្រខេត្តកែបមានសុខភាពល្អ សម្បូរដោយជីវៈចម្រុះ ពិសេសវត្តមាននៃពពួកសត្វកម្រធំៗ ដូចជាជ្រូកទឹក ផ្សោតផ្កាឈូក អណ្តើកសមុទ្រ និងសេះសមុទ្រជាដើម។

លោករដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំឲ្យមានតំបន់ការពារជលផល ការទម្លាក់ប្រអប់សិប្បនិម្មិតទៅក្នុងបាតសមុទ្រ គឺដើម្បីការពារប្រយោជន៍យូរអង្វែង មិនមែនដើម្បីហាមឃាត់ ឬធ្វើឲ្យរំខាន់ដល់ការនេសាទរបស់ពលរដ្ឋឡើយ។

សូមបញ្ជាក់ថា គម្រោង SCMF បាននិងកំពុងអនុវត្តនៅខេត្តកែប កំពត កោះកុង និងព្រះសីហនុ ដោយមានការគាំទ្រ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ គោលបំណងសំខាន់ៗរួមមាន៖ស្តារធនធានត្រីនៅតំបន់ជិតឆ្នេរ ការពារស្មៅសមុទ្រ និងផ្កាថ្ម កែលម្អទីតាំងចុះចតនេសាទ លើកកម្ពស់ជីវភាពសហគមន៍នេសាទ បង្កើនភាពធន់ និងការប្រែប្រួលអាកាសធាតុ ជំរុញការគ្រប់គ្រងធនធានសមុទ្រប្រកបដោយចីរភាព៕