* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៍មានអាមេរិក Bloomberg ដែលមានអ្នកទស្សនាជាង៤០០លាននាក់ទូទាំងពិភពលោក ដើម្បីលើកមុខមាត់កម្ពុជា (Video inside)

09-07-2026 20:34

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងផ្តល់កិច្ចសម្ភាសន៍ពិសេសមួយជាមួយសារព័ត៌មានអាមេរិក Bloomberg ដើម្បីលើកមុខមាត់កម្ពុជាយើងនៅលើពិភពលោក ហើយលោកផ្ទាល់ក៏នឹងផ្តល់កិច្ចសម្ភាសពិសេសដូចគ្នាដែរ ដើម្បីពន្យល់ទាក់ទិននឹងច្បាប់វិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សាយផ្ទាល់ (LIVE) ចេញពីកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ដូចនេះ នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត វិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា « នៅថ្ងៃទី២៤ ខែកក្កដា នេះ Bloomberg (សារព័ត៍មានអាមេរិក Bloomberg ) ដែលមានអ្នកមើលជាង ៤៣០លាននាក់ នៅក្នុងប្រទេស ១០០ប្រទេស Bloomberg នឹងមករៀបចំការផ្សព្វផ្សាយបន្តផ្ទាល់ ចេញពីរាជធានីភ្នំពេញ ចេញពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDD ចំនួន ៣ម៉ោង ៣០នាទី នៅថ្ងៃទី២៤, យកកន្លែង CDC ជាកន្លែងផ្សាយរបស់ Bloomberg ទៅមនុស្សជាង ៤០០លាននាក់ទូទាំងពិភពលោក ដើម្បីជួយកែមុខមាត់ប្រទេសជាតិយើង»។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបន្ថែមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានសម្រេចឯកភាពសម្ភាសន៍ នៅថ្ងៃទី២៣ ខែកក្កដា ហើយលោកឧបនាយករដ្ឋមន្រ្តីផ្ទាល់ និងរដ្ឋមន្ត្រីផ្សេងទៀត នឹងផ្តល់កិច្ចសម្ភាសន៍ថ្ងៃទី២៤ ដើម្បីពន្យល់ពីសក្តានុពលនៃការវិនិយោគនៅកម្ពុជា និងពាណិជ្ជកម្មនៅកម្ពុជា សំដៅធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគមកកម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ច្បាប់វិនិយោគនៅកម្ពុជាគឺពិតជាល្អណាស់ ដោយរដ្ឋាភិបាលមានស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ចក៏មានស្ថេរភាព ប្រជាជនខ្មែរវ័យក្មេងច្រើនជាងគេនៅតំបន់អាស៊ាន ហើយការវិនិយោគនៅកម្ពុជាគឺពិតជាល្អ ប៉ុន្តែមុខមាត់របស់កម្ពុជា បានខូចដោយសារបញ្ហា Scams Online។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តដើម្បីលុបបំបាត់បញ្ហា Scams Online នេះ ដែរ Scams Online គ្មានបានជួយអ្វីសោះដល់ប្រទេសជាតិរបស់យើង៕