* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកំពត ចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋជាង ៤០០គ្រួសារ នៅឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស

09-07-2026 20:38

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ នៅភូមិស្រែកាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន ១,២២៧ក្បាលដី ស្មើនឹង ៥៤០គ្រួសារ។

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការប្រកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋចំនួន ១ភូមិ គឺភូមិស្រែកាន់ខាងកើត ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន ១,២២៧ក្បាលដី ស្មើនឹង ៥៤០គ្រួសារ ហើយការប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនាពេលនេះ មានចំនួន ៣ភូមិ មានភូមិដូនទាវ ភូមិឫស្សីជុំ និងភូមិគោកវែង ស្ថិតក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ដែលមានក្បាលដីសរុបចំនួន ៤,៨៣៥ក្បាលដី ស្មើនឹង ១,៥៩៩ គ្រួសារ។

នាឱកាសនោះលោកអភិបាលខេត្តកំពត បានមានប្រសាសន៍ថា ក្រោមការគិតគូរពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បន្តរហូតមកដល់អាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គោលនយោបានដីធ្លី នៅតែជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងៗទៀត ដើម្បីឆ្លើយតប បំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្តកំពត បន្តថា ក្រោយបញ្ចប់សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ កម្ពុជាត្រូវបានស្តារឡើងវិញ ពីគំនរផេះផង់ វិស័យនានា ត្រូវបានចាប់ផ្តើមរៀបចំឡើងវិញជាបន្តបន្ទាប់ ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្តេចបានលះបង់គ្រប់បែបយ៉ាង ដើម្បីឱ្យប្រទេស និងប្រជាជនទទួលបានសន្តិភាពពេញលេញ។ ក្រោយពីមានសុខសន្តិភាព ប្រទេសកម្ពុជាមានការរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យដីធ្លី ដែលតម្រូវឱ្យមានគោលនយោបាយមួយដ៏ច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានដីធ្លីជាកម្មសិទ្ធិពិតប្រាកដ និងអាចឱ្យពួកគាត់ទាញយកផលប្រយោជន៍ពីវិស័យដីធ្លីនេះ។

លោកអភិបាលខេត្ត បានបន្តបញ្ជាក់ថា ក្រោមកិច្ចចង្អុលការយ៉ាងម៉ឺងម៉ាត់បំផុត ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលមាន លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី បានបញ្ជាត្រង់ចុះមកមន្ទីរជំនាញ និងអាជ្ញាធរខេត្ត អាជ្ញាធរស្រុក ដើម្បីធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធិឱ្យបានលឿនបំផុត ជូនពលរដ្ឋនៅទូទាំងប្រទេស។

ក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានកំណត់យកគោលនយោបានដីធ្លី ជាគោលនយោបាយអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងៗទៀតដែលត្រូវយកចិត្តទុកដាក់បំផុត ក្នុងន័យដើម្បីបំពេញតម្រូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ៕