* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាល ទាមទារឱ្យយោធាថៃ ចេញពីទឹកដីកម្ពុជា

10-07-2026 08:52

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជា រួមជាមួយរាជរដ្ឋាភិបាល បាននិងកំពុងបន្តបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ទាមទារឱ្យកងកម្លាំងយោធាថៃ ដកចេញពីទឹកដីកម្ពុជា ដែលបានរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីកន្លងមក។ ការទាមទារនេះ កើតឡើងបន្ទាប់ពីមានសកម្មភាពឈ្លានពានជាបន្តបន្ទាប់ពីសំណាក់យោធាថៃ ដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងរាជរដ្ឋាភិបាល។

លោកស្រី ព្រឹល សុភួង ពលរដ្ឋឃុំថ្មដា ស្រុកវាលវែង តាមរយៈបទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន នៅទីតាំងដែលយោធាថៃ ដាក់ទូកុងតឺន័រ ដោយទាមទារឱ្យភាគីថៃ ដកកងកម្លាំងចេញពីទឹកកម្ពុជា ទៅទឹកដីថៃវិញ និងបញ្ឈប់ទង្វើឈ្លានពានទឹកដីកម្ពុជាបន្តទៀត។

បើតាមលោកស្រីដែលជាជនរងគ្រោះនៃទង្វើឈ្លានពានរបស់យោធាថៃ បានបញ្ជាក់ថា៖ «ខ្មែរអត់បានឈ្លានពានទឹកដីថៃទេ ខ្មែរសុំតែសុខទេ សុំចេញពីទឹកដីខ្មែរវិញទៅ»។

កាលពីចុងឆ្នាំ២០២៥ ប្រជាពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់យោធាថៃ ដែលបានឈ្លានពាន និងបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់។ ជាក់ស្ដែង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋខ្មែរនៅតំបន់ហ្វាសង់ ប្រទេសកូរ៉េខាងត្បូង ក៏បានជួបជុំគ្នាថ្កោលទោសចំពោះការឈ្លានពានសារជាថ្មីរបស់យោធាថៃ ដោយប្រើប្រាស់អាវុធធុនតូច និងធុនធំយ៉ាងព្រៃផ្សៃ។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ ដើម្បីតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពរបស់យោធាថៃ។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងបានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការតវ៉ាជំទាស់ចំពោះសកម្មភាពរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

លើសពីនេះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរយ៉ាងរឹងមាំបំផុត ដើម្បីទាមទារមកវិញនូវបូរណភាពទឹកដីស្របតាមច្បាប់ ដោយមិនបោះបង់ចោលតំបន់ណាមួយឡើយ។ រាល់ការដោះស្រាយបញ្ហាព្រំដែន ត្រូវតែផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិយ៉ាងម៉ឺងម៉ាត់។

ការបន្តរំលោភបំពានរបស់ភាគីថៃ រួមទាំងការសាងសង់ព្រះពុទ្ធបដិមា និងការដំឡើងបង្គោលទង់ជាតិនៅក្នុងតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាធ្វើការតវ៉ាជាផ្លូវការផងដែរ។ ទាំងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា សុទ្ធតែមានបំណងចង់ឃើញកងកម្លាំងយោធាថៃដកចេញពីទឹកដីកម្ពុជា ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាពរវាងប្រទេសទាំងពីរ៕