* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ និងថែទាំសុខភាពដល់យុវជនកម្ពុជា

10-07-2026 09:03

​(ខេត្តជឺជាំង, ប្រទេសចិន)៖ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាពិភាក្សាស្តីពីការអប់រំ និងសុខាភិបាល នៅក្នុងខេត្តជឺជាំង សាហរដ្ឋប្រជាមានិតចិន។

ក្នុងបេសកកម្មនោះ លោក អ៊ុំ វុទ្ធទី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នអប់រំធំៗចំនួនពីររបស់ចិន រួមមាន៖

១. វិទ្យាស្ថានពហុបច្ចេកវិទ្យាជឺជាំងតុងហ្វាង Zhejiang Dongfang Polytechnic (ទីក្រុងវិនចូ)៖ ក្នុងកិច្ចប្រជុំជំរុញស្តង់ដារជំនាញថែទាំសុខភាព និងវេជ្ជសាស្ត្រ។
២. វិទ្យាស្ថានបច្ចេកវិទ្យា និងវិជ្ជាជីវៈថៃចូ Taizhou Vocational and Technical College (ទីក្រុងថៃចូ)៖ ក្នុងវេទិកាផ្លាស់ប្តូរ និងសិក្ខាសាលាសមាហរណកម្មឧស្សាហកម្ម-អប់រំ ដើម្បីបើកឱកាសឱ្យនិស្សិតកម្ពុជាសិក្សាលើជំនាញឱសថសាស្ត្រ (Pharmacy) និងថែទាំវេជ្ជសាស្ត្រ (Nursing)។

​កិច្ចប្រជុំទាំងពីរនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS), តំណាងសាកលវិទ្យាល័យអន្តរជាតិ (IU), ថ្នាក់ដឹកនាំស្ថាប័នអប់រំ-ការបរទេស និងមន្ទីរពាក់ព័ន្ធរបស់ភាគីចិន ព្រមទាំងសាស្ត្រាចារ្យ និងតំណាងក្រុមហ៊ុនជាច្រើនរូប។

​កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានគន្លឹះថ្មីមួយទៀតក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមស្មារតីនៃចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕