* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អេស្ប៉ាញ ធ្លាប់ចាញ់ប៊ែលហ្ស៊ិកតែ ៥ដងគត់ពីប្រវត្តិជួបគ្នា ២២លើក, ចុះម៉ោង ២រំលងអាធ្រាត្រនេះវិញ?

10-07-2026 09:45

(បរទេស)៖ គោជល់អេស្ប៉ាញ ធ្លាប់រងបរាជ័យតែ ៥លើកប៉ុណ្ណោះ ពីប្រវត្តិធ្លាប់ជួបគ្នាសរុប ២២ដងគ្រប់កម្មវិធីទាំងអស់ មុនពេលត្រូវប្រឈមមុខដាក់គ្នាជាថ្មីនៃវគ្គ ៨ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup 2026 ចាបផ្តើមនាម៉ោង ២រំលងអាធ្រាត្រនេះឈានចូលព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

ទោះជាយ៉ាងណា បើចាប់អារម្មណ៍ត្រឹមតែកម្មវិធី World Cup ចំពោះក្រុមនៅទ្វីបអឺរ៉ុបទាំងពីរជួបគ្នាវិញឃើញថា មានចំនួន ៨ដង ដោយអេស្ប៉ាញលេងឈ្នះ ៤លើក ស្មើ ២លើក និងចាញ់ ២លើកដូចគ្នា។

ក្នុងចំណោម ៨ក្រុមដែលឈានមកដល់វគ្គចាញ់-ធ្លាក់ ១/៤ នេះដែរ ក្រុមគោជល់អតីតជើងឯក World Cup 2010 ធ្វើបានល្អជាងគេ តាមរយៈលេង ៥ប្រកួតកន្លងមកមិនរបូតសូម្បី ១គ្រាប់ឡើយ (clean sheet) និងជាពិសេសទម្លាក់សុទ្ធតែក្រុមខ្លាំងនៅអឺរ៉ុបថែមទៀតមានដូចជា បំបាក់អូទ្រីស ៣-០ ពីក្នុងវគ្គ ៣២ក្រុម និងបច្ចខែលព័រទុយហ្គាល់ ១-០ នៃវគ្គ ១៦ក្រុម។

បច្ចុប្បន្ន អេស្ប៉ាញស្ថិតនៅលេខរៀងទី៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក FIFA World Ranking នៅពេលប៊ែលហ្ស៊ិកដែលធ្លាប់ឈរទីកំពូលបានធ្លាក់មកលេខ៨ វិញ ក្នុងនាមក្រុមមិនទាន់ស្គាល់រសជាតិពាន World Cup ដូចព័រទុយហ្គាល់ដែរ។

ប៊ែលហ្ស៊ិក ដែលសំបូរកីឡាករលំដាប់ world class និងលេងក្នុងលីគ Serie A និង Premier League មានស្ថិតិមិនសូវល្អឡើយ ក៏ប៉ុន្តែបិសាចក្រហមអឺរ៉ុបមួយនេះ ហាក់មានប្រៀប និងមានទម្រង់លេងល្អឡើងវិញ ពេលទម្លាក់សហម្ចាស់ផ្ទះអាមេរិក ៤-១ ពីក្នុងវគ្គ ១៦ក្រុម។

ខ្សែប្រយុទ្ធ Romelu Lukaku មកពី Napoli និង Leandro Trossard មកពីកាំភ្លើងធំ Arsenal ជាកីឡាករស្នូលរបស់ ពួកគេ ដើម្បីចរចាកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup លើកទី២៣ ក្នុងការឡើងទៅជួបបារាំង ដែលបានទម្លាក់ម៉ារ៉ុក ២-០ យប់មិញ៕