* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កិច្ចសម្ភាសពីប្រទេសចិន! បុរាណវិទូផ្តល់បទសម្ភាសពីដំណើរចូលរួម និងស្រាវជ្រាវ នៅក្រុងតុនហ័ង ច្រកភ្ជាប់រវាងលោកកើត និងខាងលិច ពីបុរាណ (Video inside)

10-07-2026 10:10

(កានស៊ូ)៖ តបតាមការអញ្ជើញរបស់មជ្ឈមណ្ឌលបោះពុម្ពផ្សាយអន្តរជាតិចិន (China International Publishing Center – CIPC) ឆ្នាំ២០២៦ លោក អ៉ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានទៅទស្សនកិច្ច នៅក្រុងតុនហ័ង ខេត្តកានស៊ូ ប្រទេសចិន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ដើម្បីចូលរួមកិច្ចសន្ទនាស្តីពី «បេតិកភណ្ឌវប្បធម៌អាស៊ាននិងចិន»។ លោកបុរាណវិទូ បានផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ដែលចូលរួមព្រឹត្តិការណ៍នេះដែរ។

ក្នុងឱកាសនោះ ក្នុងនាមតំណាងកម្ពុជា លោកក៏ត្រូវបានអញ្ជើញថ្លែងបទបង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលធ្វីន (Digital Twins) ដែលកំពុងប្រើប្រាស់សម្រាប់អភិរក្ស និងអភិវឌ្ឍ នៅប្រាសាទបន្ទាយឆ្មារផងដែរ។

ក្រោមប្រធានបទ «បេតិកភណ្ឌស្ថិតស្ថេរ សម្រស់រួមសម្រាប់មនុស្សទាំងអស់» (Enduring Heritage, Shared Beauty for All) ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំតំណាងមកពីអង្គការអន្តរជាតិ អ្នកការទូតអាស៊ាន អ្នកប្រាជ្ញ ស្ថាប័នស្រាវជ្រាវ (Think Tanks) ស្ថាប័នសារព័ត៌មាន និងអ្នកដឹកនាំក្នុងវិស័យពាក់ព័ន្ធ៕

ខាងក្រោមនេះជាវិដេអូ៖