* ទស្សនៈ៖ កុំលោតតាមគេចាក់! មូលដ្ឋានសមុទ្ររាមពីសត្រូវ ក្លាយជាកន្លែងសហប្រតិបត្តិការ
* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ ខ្សែប្រយុទ្ធន័រវែស Haaland ព្រលយថា សម្ពាធទាំងអស់ធ្លាក់ទៅលើអង់គ្លេស

10-07-2026 10:50

(បរទេស)៖ ខ្សែប្រយុទ្ធមុតស្រួចរបស់ន័រវែស Erling Haaland បានថ្លែងក្នុងសន្និសីទថា រាល់សម្ពាធទាំងឡាយគឺបាន ធ្លាក់ទៅលើគូប្រជែងតោកំណាចអង់គ្លេស ដែលត្រូវប៉ះគ្នាក្នុងវគ្គ ៨ក្រុម World Cup 2026 នាថ្ងៃសៅរ៍ស្អែកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្រុមនៅអឺរ៉ុបដូចគ្នា ន័រវែសពុំដែលបានឡើងមកលេង World Cup ម្តងណាឡើយ គិតចាប់តាំងពី World Cup 1998 នៅប្រទេសបារាំង ក៏ប៉ុន្តែពួកគេបានឈានដល់វគ្គ ៨ក្រុមលើកនេះជាលើកដំបូង ក្នុងនាមក្រុមឈរនៅចំណាត់ថ្នាក់លេខ២ ចេញពីពូល I ដោយបានទម្លាក់កូដឌីវ័រ និងសាំបាប្រេស៊ីលនៃវគ្គចាញ់-ធ្លាក់។

ចំណែកឯអង់គ្លេសវិញ ក៏បានឈានដល់យ៉ាងហោចណាស់វគ្គ ៨ក្រុមនៃ World Cup ៣សម័យកាលចុងក្រោយនេះដែរ និងពុំដែលឡើងដល់ផ្តាច់ព្រ័ត្រម្តងណាទៀតដែរ គិតចាប់តាំងពីឈ្នះជើងឯកកាលឆ្នាំ១៩៦៦ មក។

នៅពេលមានអ្នកកាសែតសួរថា តើសម្ពាធទាំងឡាយពិតជាធ្លាក់ទៅលើគូប្រជែងអង់គ្លេសមែនទេ? ខ្សែប្រយុទ្ធនៃក្លិប Manchester City រូបនេះបានឆ្លើយថា «បាទ, ពិតបា្រកដណាស់។ ខ្ញុំគិតថា អង់គ្លេសនឹងហាលអាវត្រឹមវគ្គនេះ។ គ្រប់គ្នាគួរតែចាប់អារម្មណ៍ទៅលើអង់គ្លេសប្រកបភាពជឿជាក់ ដ្បិតពួកគេកំពុងមានភាពរីកចម្រើនផងដែរ»។

គួរបញ្ជាក់ផងថា Haaland វ័យ ២៥ឆ្នាំ តែងតែរកបានគ្រាប់បាល់ជានិច្ច ក្នុងចំណោម ១៤ប្រកួតចុងក្រោយរបស់លោក ជាមួយន័រវែស និងត្រៀមតតាំងទល់នឹងក្រុមទឹកដីកំណើតដែលលោកបានកើតនៅទីក្រុង Leeds នៃប្រទេសអង់គ្លេស។

បច្ចុប្បន្ន Haaland រកបាន ៧គ្រាប់ និងចាញ់ប្រៀប Lionel Messi និង Kylian Mbappe តែ ១គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ៥ប្រកួតកន្លងមកជាមួយន័រវែស ក្នុងការប្រជែងស្បែកជើងមាស Golden Boot នៅ World Cup 2026 ដែលនឹងឈានចូលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃអាទិត្យ ទី១៩ ខែកក្កដាសប្តាហ៍ក្រោយ៕