* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ACU រកឃើញភាពមិនប្រក្រតី ១១ករណី ក្នុងការដាក់ពាក្យប្រឡងវិជ្ជាជីវៈមេធាវីជំនាន់ទី២១ ចំនួន៥រូប ខណៈសំណុំរឿងត្រូវបញ្ជូនទៅកាន់តុលាការ
* លើសពីអ្នកបកប្រែភាសាចិន បុគ្គល ហ៊ុន លីស្រៀង! ត្រូវ ACU បញ្ជូនទៅតុលាការ ពីបទសមគំនិតករណី Online Scams និងសម្អាតប្រាក់ ក្នុងសំណុំរឿងមេឃុំព្រែកខ្សាច់ រៀម រុំ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ថ្លែងអំណរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្រ្តី ដែលសួរសុខទុក្ខសម្តេចដោយផ្ទាល់ដល់គេហដ្ឋាន

10-07-2026 11:20

(ភ្នំពេញ)៖ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានជូនដំណឹងថា កាលពីព្រឹកថ្ងៃសៅរ៍ ទី០៤ ខែកក្កដា ឆ្នាំ២០២៦ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំនារី អញ្ជើញមកសួរសុខទុក្ខ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ដល់គេហដ្ឋានយ៉ាងយូរ ព្រមទាំងមានកន្រ្តកផ្លែឈើយ៉ាងច្រើនសម្បូរបែប ប្រកបដោយភាពស្និតស្នាល និងកក់ក្ដៅបំផុតដូចជាគ្រួសារ។

នៅព្រឹកអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមកសួរសុខទុក្ខ សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ ដល់គេហដ្ឋានយ៉ាងយូរដូចគ្នា ព្រមទាំងមានកន្រ្តកផ្លែឈើយ៉ាងច្រើនសម្បូរបែប ប្រកបដោយភាពស្និតស្នាល និងកក់ក្ដៅបំផុតដូចជាគ្រួសារ។

សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង សូមគោរពថ្លែងនូវអំណរទិគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំស្រ្តីដែលចំណាយពេលវេលាដ៏មានតម្លៃ និងមមាញឹកបំផុតមកសួរសុខទុក្ខ សម្ដេច ឥស្សរវិទេសបញ្ញា និងលោកជំទាវ ដោយផ្ទាល់ដល់គេហដ្ឋាន។ ចំពោះសម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង តែងតែទុកក្រុមគ្រួសារសម្ដេចតេជោ ដូចជាគ្រួសារតាំងពីដើមមករហូតតទៅប្រកបដោយកតញូតាធម៌ និងការដឹងគុណបំផុតចំពោះក្រុមគ្រួសារសម្ដេចតេជោ ដែលតែងតែនឹករលឹក និងសណ្ដោះប្រណីចំពោះសម្ដេច ឥស្សរវិទេសបញ្ញា និងក្រុមគ្រួសាររហូតមក។

សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ សូមគោរពជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំស្រ្តីទាំងអស់ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លាជាដរាប ជន្មាយុយឺនយូរ សូមប្រកបទៅដោយពុទ្ឋពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕