* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងរ៉ែ បង្ហាញទំហំទឹកប្រាក់ ក្នុងការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦ ជាង៥លានដុល្លារ, គិតពីឆ្នាំ២០១៥ ដល់២០២៥ ជាង៩លានដុល្លារ (Video inside)

10-07-2026 12:25

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានបង្ហាញទំហំទឹកប្រាក់ នៃការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ឆ្នាំ២០២៦ ដែលទទួលបានពីការអាជីវកម្មរបស់ក្រុមហ៊ុន អាជីវករទាំងអស់ក្នុងការអនុវត្តកាតព្វកិច្ច។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការប្រើប្រាស់មូលនិធិរ៉ែ ក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍពីរដ្ឋបាលឃុំ សង្កាត់ដូចខាងក្រោម៖

១៖ ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុន អាជីវករ ទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋនូវសួយសាររ៉ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករត្រូវបង់នូវមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែ និងថាមពលបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែក ជួយដល់មូលដ្ឋាន ឃុំ សង្កាត់ក្នុងការអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ សមាមាត្រទៅនឹងទំហំផលិតកម្មរ៉ែដែលក្រុមហ៊ុន អាជីវករបានធ្វើអាជីវកម្មរ៉ែ។

២៖ មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែស្ថិតនៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។

៣៖ ចាប់ពីឆ្នាំ២០១៥ មកដល់ឆ្នាំ២០២៥ ក្រសួងរ៉ែ និងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន១៤៤ មានថវិកាសរុប ៩ ៧១២ ៨៨០,៤៤ (ប្រាំបួនលាន ប្រាំពីររយដប់ពីរពាន់ ប្រាំបីរយប៉ែតសិប ក្បៀសសសិបបួន) ដុល្លារអាម៉េរិក។

ក្រសួងរ៉ែ និងថាមពល ក៏សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុប ៥ ៦៩៥ ៥៦៧,២៨ (ប្រាំលាន ប្រាំមួយរយកៅសិបប្រាំពាន់ ប្រាំរយហុកសិបប្រាំពីរ ក្បៀសម្ភៃប្រាំបី) ដុល្លារអាម៉េរិក តាមបណ្ត ឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០៕