* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ចាត់ទុកពិព័រណ៍ពន្លកបៃតង ជាព្រឹត្តិការណ៍បណ្តុះផ្នត់គំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ភាពស្អាត និងភាពបៃតង អមជាមួយការបណ្តុះស្មារតីជាតិនិយមដ៏រឹងមាំ

10-07-2026 12:28

(ភ្នំពេញ)៖ លោក សុខចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិព័រណ៍ពន្លកបៃតង ឆ្នាំ២០២៦ និងការប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ជាព្រឹត្តិការណ៍បណ្តុះផ្នត់គំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ភាពស្អាត និងភាពបៃតង អមជាមួយការបណ្តុះស្មារតី ជាតិនិយមដ៏រឹងមាំ និងអត្តសញ្ញាណជាតិដ៏ស្រស់ផូរផង់ជាទីបំផុត។

លោក សុខចិន្តា សោភា បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម ដែលបានរៀបចំឡេីងនៅស្តីការក្រសួងបរិស្ថាន។

ស្របជាមួយនឹងការចាត់ទុកពិព័រណ៍ពន្លកបៃតង ជាព្រឹត្តិការណ៍បណ្តុះផ្នត់គំនិតស្រលាញ់ធម្មជាតិ បរិស្ថាន, លោកឧបនាយករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍គួរជាទីមោទនចំនួន២ដែលកម្ពុជាទទួល បានក្នុងឆ្នាំ២០២៦នេះ គឺ «ការផ្តល់ចំណាត់ថ្នាក់លេខ១» ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អ បំផុតប្រចាំឆ្នាំ២០២៦ លើពិភពលោក និងនៅតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ និង «ការផ្តល់ចំណាត់ថ្នាក់លេខ១» ជាប្រទេសដែលមាននិរន្តរភាពដី និងធនធាន ល្អបំផុតប្រចាំឆ្នាំ២០២៦ នៅលើពិភពលោក និងនៅក្នុងតំបន់អាស៊ាន កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដោយយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ស្ថាប័នស្រាវជ្រាវ U.S. News & World Report។

ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា បានបន្ថែមទៀតថា ពិធីពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមនេះ នឹងរំលឹកយើងទាំងអស់គ្នាឱ្យចូលរួមគិត និងពិចារណាឡើងវិញអំពីទំនាក់ទំនងរបស់យើងជាមួយនឹងទឹកដី ប្រវត្តិសាស្ត្រ និងជោគវាសនារបស់កូនចៅជំនាន់, ការដាំដើមឈើអាចជាសកម្មភាពដ៏សាមញ្ញមួយ ប៉ុន្តែវាបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ។

អ្នកដែលដាំកូនឈើនៅថ្ងៃនេះប្រហែលជាមិនអាចរស់នៅទាន់ដើម្បីអាស្រ័យផលផ្លែ ឬជ្រកក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើនោះឡើយ តែពួកគាត់នៅតែលះបង់កម្លាំងកាយចិត្ត ពេលវេលា និងក្តីសង្ឃឹម ដាំដើមឈើទាំងនោះសម្រាប់មនុស្សជំនាន់ក្រោយ ដែលពួកគាត់ប្រហែលជាមិនដែលបានស្គាល់ផង។ ហេតុនេះហើយ ការដាំដើមឈើ គឺជានិមិត្តរូបនៃជំនឿនាពេលអនាគត។

ឧបនាយករដ្ឋមន្ត្រី សុខចិន្តា សោភា ក៏បានរំលេចដែរថា ប្រទេសជាតិណាដែលបណ្តុះស្មារតីដាំដើមឈើ គឺប្រទេសជាតិនោះជឿជាក់លើអនាគតដ៏រឹងមាំរបស់ខ្លួន, ជាក់ស្តែងថ្ងៃនេះកម្ពុជាមិនត្រឹមតែដាំដើមត្នោតមួយលានដើម ឬកូនឈើកម្រប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាដាំដុះ«ចក្ខុវិស័យបៃតង» សម្រាប់អនាគតជាតិ៕