* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដាក់តាំងបង្ហាញផលិតផល ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦

10-07-2026 12:29

(ភ្នំពេញ)៖ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ផលិតផលនៃគម្រោង «សូត្រចាម» ឬ «ពណ៌នៃការចងចាំ» នៃមជ្ឈមណ្ឌលឯកសារកម្ពុជា បានចូលរួមតាំងបង្ហាញ ស្នាដៃសិល្បៈតម្បាញក្រណាត់សូត្រ ដែលបង្កើតឡើងជាក្បូរក្បាច់រចនាបថគោមដ៏ស្រស់ស្អាត និងការជ្រលក់ពណ៌ ដោយស្រ្តីជាអ្នករស់រានមានជីវិត ពីរបបខ្មែរក្រហម ដែលជាជនជាតិចាម រស់នៅក្នុងខេត្តកំពង់ចាម ក្នុងវេទិកាពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦។

វេតិកានេះ ក្រោមមូលបទ «ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ» ក្នុងគោលដៅបង្ហាញពីភាពស្រស់ស្អាត នៃសម្រស់ប្រទេសកម្ពុជា និងប្រកបដោយទំនុកចិត្តពីភ្ញៀវអន្តរជាតិ ដែលកាន់សាសនាអ៊ិស្លាមនៅទូទាំងពិភពលោក។ វេទិកាពិព័រណ៍នេះ ធ្វើឡើងនៅបរិវេណនៃវិមានអាហារអូស៊ីអាយស៊ី ផ្លូវអូស៊ីអាយស៊ី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គោលបំណងនៃគម្រោងសូត្រចាម គឺចង់បង្ហាញពីបេតិកភណ្ឌវប្បធម៌ និងពហុវប្បធម៌ ប្រពៃណី របស់ជនជាតិចាម ការប្រកបមុខរបរពីជីដូនជីតា បន្តមកកូនចៅជនជាតិចាម ក្នុងពេលបច្ចុប្បន្ន និងវត្ដមានដែលសេសសល់តាមរយៈការចងចាំ និងអាចរចនាឡើងវិញបានទៅជាក្រណាត់សូត្រផលិតដោយដៃ និងមានលក្ខណៈពិសេសក្នុងការជ្រលក់ពណ៌។

គម្រោងសូត្រចាម បានចូលរួមជួយផ្សព្វផ្សាយមួយផ្នែកនៃសក្តានុពលទេសចរណ៍សម្រាប់ទីផ្សារទេសចរមូស្លីម, បើកចំហជើងមេឃទទួលភ្ញៀវគ្រប់ទិសទី ទាំងអ្នកទេសចរណ៍ និងអ្នកវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្ដល់បដិសណ្ឋារកិច្ចដើម្បីភាពងាយស្រួលដល់ទេសចរណ៍មូស្លីម តាមរយៈអ្នកស្រុកភូមិដែលរស់នៅក្នុងតំបន់ផ្ទាល់, ពិនិត្យលទ្ធភាពរបស់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនបំពេញនូវតម្រូវការដែលកំពុងកើនឡើងសម្រាប់ទីផ្សារទេសចរណ៍មូស្លីម និងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្រ្តសម្រាប់ជំរុញកំណើនទេសចរណ៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា។

ពិធីពិព័រណ៍ទេសចរណ៍មូស្លីម មានការអញ្ជើញចូលរួមបើកកម្មវិធីដោយលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ហួត ហាក់ បានថ្លែងថា នេះគឺជាវេទិកាលើកទី៣ បន្ទាប់ពីវេទិកាពិព័រណ៍លើកទី១ ក្នុងឆ្នាំ២០២៤ មានចំនួន២០ស្ដង់, វេទិកាពិព័រណ៍លើកទី២ ក្នុងឆ្នាំ២០២៥ មានចំនួន១០០ស្ដង់ និងវេទិកាពិព័រណ៍លើកទី៣ ក្នុងឆ្នាំ២០២៦នេះ កើនឡើងដល់១៥០ស្តង់ ដែលដាក់តាំងបង្ហាញផលិតផ្សេងៗ។

នៅក្នុងឱកាសនេះដែរ ម្ចាស់អាជីវកម្មបានចូលរួមចែករំលែកអំពីបទពិសោធន៍នៃភាពជោគជ័យ និងកាលានុវត្តភាពក្នុងវិស័យទេសចរណ៍, ការត្រៀមទទួលលក្ខណៈសម្បត្តិ ទេសចរណ៍មូស្លីម និងការផ្ដល់សេវាកម្ម ដើម្បីទាក់ទាញសក្ដានុពលទេសចរណ៍មូស្លីម។

ផ្សាភ្ជាប់នឹងការផ្តល់សេវាកម្ម និងការទាក់ទាញសក្តានុពលទេសចរណ៍មូស្លីម អ្នកស្រី សូ ហ្វារីណា នាយិការងមជ្ឈមណ្ឌលឯកសាកម្ពុជា បានលើកឡើងថា គម្រោងសូត្រចាម ឬ ពណ៌នៃការចងចាំ, ពិព័រណ៍ប្លង់គោល ស្ថាបត្យកម្មនៃព្រះរាជបណ្ណាល័យហ្លួងម៉ែ បានត្រៀមខ្លួនជាស្រេចក្នុងពិព័រណ៍ទេសចរណ៍មូស្លីមលើក៣ សម្រាប់ការផ្សព្វផ្សាយព័ត៌មាន អំពីទីតាំងទេសចរណ៍តាមរយៈកិច្ចការស្រាវជ្រាវ វប្បធម៌ ប្រពៃណី ផ្សាភ្ជាប់សាច់រឿងនៅតាមតំបន់ជាក់ស្ដែង គឺខេត្តកំពង់ចាម មានសហគមន៍តម្បាញសូត្រចាម ធ្វើឡើងដោយដៃស្រ្តីជនជាតិចាម, ស្រុកបុរីអូរស្វាយ-សែនជ័យ ខេត្តស្ទឹងត្រែង មានប្រវត្តិសាស្រ្តនៃការបង្កើតសហគមន៍ រួមផ្សំបរិស្ថានធម្មជាតិ ជីវចម្រុះ និង ទីតាំងព្រះសារមន្ទីរ ដែលគ្រោងនឹងលេចវត្តមានក្នុងពេលអនាគត ដើម្បីផ្សាភ្ជាប់ភ្ញៀវទេសចរណ៍បែបស្រាវជ្រាវក្នុងតំបន់អាស៊ាន។

នៅថ្ងៃដំបូងនៃវេទិកាទេសចរណ៍មូស្លីមស្ដង់សូត្រចាម បានទាក់ទាញភ្ញៀវដែលអញ្ជើញមកចូលរួម កម្មវិធីតាមរយៈ ពណ៌ និងការរចនាគោមសំពត់ដ៏ស្រស់ស្អាត។

លោកយាយ សុន ជុ មានអាយុ៧១ឆ្នាំ រស់នៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចែករំលែកការចងចាំថា៖ ពេលឃើញ ពណ៌ និងគោមសំពត់ ធ្វើឱ្យខ្ញុំនឹកឃើញកាលខ្ញុំទើបមានអាយុ១៤ឆ្នាំ។ ខ្ញុំចាំមិនភ្លេចសំពត់គោមបុរាណទាំងនេះ។ ម្តាយខ្ញុំបានទិញសំពត់សូត្រឱ្យខ្ញុំស្លៀកពេលមានកម្មវិធីពិសេស ដូចជាបុណ្យប្រពៃណី និងរៀបការ។ សំពត់សូត្រសម្រាប់ស្រ្តី គឺពិតជាមានតម្លៃខ្លាំងណាស់។ ថ្ងៃនេះខ្ញុំសប្បាយចិត្ត ព្រោះបានឃើញស្នាដៃសំពត់គោមបុរាណរបស់ជនជាតិចាមនៅសល់ដល់សព្វថ្ងៃ ប្រៀបដូចខ្ញុំដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែរ៕