* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ទីរអប់រំយុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុក បង្កើនសកម្មភាពកីឡាឲ្យបានផុសផុល ដើម្បីសុខភាព

10-07-2026 12:40

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋបាលក្រុង ស្រុក ត្រូវបង្កើនសកម្មភាពកីឡាឲ្យបានផុសផុល និងការហាត់ប្រាណដើម្បីថែរក្សាសុខភាព។ លោកអភិបាលខេត្ត បានជំរុញដូច្នេះនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់ «ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម» ថ្នាក់ខេត្ត ឆ្នាំ២០២៦។

លោក អ៊ុន ចាន់ដា បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម តែងតែបានយកចិត្តទុកដាក់លើការងារអប់រំកាយ និងកីឡា ដែលជាសមាសភាពមួយមិនអាចខ្វះបាន ក្នុងចំណោមសមាសភាពទាំងប្រាំ នៃវិស័យអប់រំសំដៅកសាងកាយសម្បទារឹងមាំ មានសុខភាពល្អ ពន្លឿនការសិក្សាឱ្យមាននិរន្តរភាព។ ម៉្យាងទៀតការប្រកួតកីឡា គឺជាពិធីជួបជុំគ្នាមួយរវាងកីឡាករ និងកីឡាករ ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោកបានបន្ដថា មិនតែប៉ុណ្ណោះវេទិកាកីឡា គឺជាកាលានុវត្តភាពប្រកបដោយសមធម៌ដែលផ្ដល់ឱ្យកីឡាករ និងគូប្រកួត មានឱកាសសាកល្បង និងបញ្ចេញសមត្ថភាព បច្ចេកទេស ទេពកោសល្យ និងកលល្បិចរៀងៗខ្លួន ដើម្បីទទួលបានលទ្ធផលកីឡាទៅតាមបទបញ្ជាបច្ចេកទេស នៃវិញ្ញាសានីមួយៗ។ នេះជាមូលដ្ឋានគ្រឹះ នៃការគោរពវិន័យ រក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និងកិត្តិយស ដែលជាការចាប់ផ្តើមកសាងវប្បធម៌សន្តិភាព ចេះរួមរស់ជាមួយគ្នា ចេះសាមគ្គីភាពគ្នា។ ម៉្យាងទៀតកីឡា ក៏ជាសេវាសុខភាពមានតម្លៃស្មើនឹងសេវាសុខាភិបាលដូច្នោះដែរ។

លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ការពិតវិស័យអប់រំកាយ និងកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម និងអំពើអបាយមុខក្នុងសង្គម ដូចជា៖ ការសេពគ្រឿងញៀន ការលេងល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។ វាជាប្រការសំខាន់ណាស់សម្រាប់កីឡាករ ត្រូវបណ្តុះឱ្យបាននូវសម្បត្តិទាំងបួនក្នុងជីវិតគឺ៖ ទី១៖សម្បត្តិផ្លូវកាយ ទី២៖សម្បត្តិបញ្ញា ទី៣៖សម្បត្តិសីលធម៌ និង៤៖ សម្បត្តិទ្រព្យ ទើបឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕