* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្លាយជាខែលការពារដ៏រឹងមាំសម្រាប់សង្គមជាតិ

10-07-2026 13:39

(កែប)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានក្លាយជាខែលការពារដ៏មានសំខាន់ ក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលជាកម្លាំងស្នូលនៃសង្គម ឱ្យជៀសផុតពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ការផ្សាយបែបបំភ្លៃ និងការកេងចំណេញផ្នែកនយោបាយទុច្ចរិត។

ការថ្លែងនេះធ្វើឡើងក្នុងយុទ្ធនាការនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ចរិយាវង្ស ក្នុងខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ។

លោកបានបង្ហាញរបាយការណ៍សង្ខេបស្តីពីលទ្ធផលនៃយុទ្ធនាការ ដោយលើកឡើងថា យុទ្ធនាការនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពសង្គម និងពង្រឹងជំនឿទុកចិត្តរបស់សាធារណជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីថ្ងៃបើកយុទ្ធនាការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ មក ការអនុវត្តយុទ្ធនាការបានផ្សព្វផ្សាយបញ្រ្ជាបដល់សិស្សានុសិស្សនៃវិទ្យាល័យ អនុវិទ្យាល័យធំៗ ចំនួន២៥ ក្នុង១០រាជធានី-ខេត្ត ដោយមានសិស្សានុសិស្សរាប់ម៉ឺននាក់ចូលរួម។ យុទ្ធនាការកំពុងបន្តដំណើររបស់ខ្លួនឆ្ពោះទៅមុខទៅកាន់បណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងខេត្តទាំងអស់ជាបន្តបន្ទាប់ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

រាល់ដំណើរបោះជំហានទៅមុខរបស់យុទ្ធនាការ គឺជាការកសាងភាពធន់នឹងការផ្សាយប្រឌិតបំភ្លៃ ការបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានពិត និងការការពារសន្តិសុខព័ត៌មានជាតិ។ យុទ្ធនាការបានបញ្ចេញមាតិកាព័ត៌មាន និងបែបអប់រំតាមប្រព័ន្ធផ្សាយរដ្ឋ និងឯកជន ទាំងប្រពៃណី និងទំនើប ចំនួនប្រមាណជាង ២០ ៥៨២ដង/មាតិកា ដែលពលរដ្ឋ និងសហគមន៍ជាអ្នកប្រើប្រាស់បានចែករំលែកបន្តបន្ថែមទៀត។ សកម្មភាពយុទ្ធនាការតាមបណ្តាញសង្គម ទទួលបានការគាំទ្រពីសាធារណជន ដោយមានការចូលមើល និងបានចែករំលែកសរុបចំនួនប្រមាណជិត២លាន ដង។

ក្រៅពីនេះ យុទ្ធនាការក៏បានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្ញើសារអប់រំផ្សព្វផ្សាយតាមប្រព័ន្ធTRC-SMS ទៅដល់អ្នកប្រើប្រាស់ទូរសព្ទចល័តនៅទូទាំងប្រទេស និងបានពង្រីកវិសាលភាពផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការដាក់បង្ហាញសារអប់រំនៅលើផ្ទាំងប៉ាណូ និងផ្ទាំង LED នៅតាមដងផ្លូវ និងទីប្រជុំជនសំខាន់ៗ ដើម្បីពង្រឹងការយល់ដឹងជាសាធារណៈបន្ថែមទៀត។

អនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុទ្ធនាការនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលវិបាកអវិជ្ជមាន និងការពារប្រជាពលរដ្ឋឱ្យជៀសផុតពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

លទ្ធផលជាក់ស្តែងទាំងនេះ បានបង្ហាញឱ្យឃើញថា យុទ្ធនាការជាតិនេះមិនត្រឹមតែជាខែលការពារដ៏រឹងមាំក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យ ដែលមានប្រមាណ ៦៨ភាគរយ នៃចំនួនប្រជាជនសរុប ឱ្យជៀសផុតពីឧបាយកលនៃព័ត៌មានក្លែងក្លាយ, ការកេងចំណេញផ្នែកនយោបាយទុច្ចរិត, ការឆបោកតាមប្រព័ន្ធអនឡាញ, ការគំរាមកំហែងតាមអ៊ីនធឺណិត (Cyberbullying) ព្រមទាំងការលួចទិន្នន័យផ្ទាល់ខ្លួនក្នុងយុគសម័យឌីជីថល៕