* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកតាំងគោក ចុះពិនិត្យស្ថានភាពស្រូវ និងទឹកស្រោចស្របនៅឃុំទ្រៀល និងជំរុញឱ្យអាជ្ញាធរតាមដាន អន្តរាគមន៍ជួយកសិករឲ្យទាន់ពេលវេលា

10-07-2026 13:40

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយអាជ្ញាធរឃុំទ្រៀល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវ និងស្ថានភាពទឹកស្រោចស្រពជាក់ស្តែងនៅក្នុងភូមិសាស្ត្រឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីវាយតម្លៃលើការលូតលាស់របស់ដំណាំស្រូវ និងត្រៀមលក្ខណៈអន្តរាគមន៍លើបញ្ហាផ្សេងៗ។

នៅពេលចុះពិនិត្យផ្ទាល់ដល់វាលស្រែរបស់ប្រជាពលរដ្ឋនាឱកាសនោះ លោកអភិបាលស្រុក បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការលូតលាស់របស់ដំណាំស្រូវ ព្រមទាំងបានពិនិត្យមើលស្ថានភាពប្រភពទឹក ប្រឡាយ និងទ្វារទឹកនានា ដែលជាប្រភពផ្គត់ផ្គង់ទឹកដ៏សំខាន់សម្រាប់វិស័យកសិកម្មនៅក្នុងមូលដ្ឋាន។

នាឱកាសនោះលោក ហាក់ ម៉ុងហួត ក៏បានជំរុញ និងដាក់បទបញ្ជាដល់អាជ្ញាធរឃុំទ្រៀល ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដោយត្រូវអនុវត្តការងារសំខាន់ៗដូចខាងក្រោម៖

ទី១៖ តាមដានជាប្រចាំ ត្រូវចុះពិនិត្យ និងតាមដានស្ថានភាពកសិកម្ម ក៏ដូចជាការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានជាប់ជានិច្ច មិនត្រូវធ្វេសប្រហែសឡើយ។

ទី២៖ អន្តរាគមន៍ទាន់ពេលវេលា ក្នុងករណីជួបប្រទះបញ្ហាខ្វះខាតទឹកស្រោចស្រព ឬមានការយាយីពីសត្វល្អិតចង្រៃផ្សេងៗ អាជ្ញាធរឃុំត្រូវសហការជាមួយមន្ត្រីជំនាញកសិកម្ម ចុះជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាងការខូចខាតធ្ងន់ធ្ងរ។

ទី៣៖ ក្តាប់ព័ត៌មាន និងតម្រូវការ ត្រូវក្តាប់ឲ្យបានច្បាស់លាស់នូវរាល់បញ្ហាប្រឈមរបស់កសិករ និងត្រូវរាយការណ៍មកថ្នាក់ស្រុកជាបន្ទាន់ ដើម្បីងាយស្រួលជួយអន្តរាគមន៍បានលឿនបំផុត។

សូមបញ្ជាក់ថា សកម្មភាពចុះពិនិត្យរបស់លោកអភិបាលស្រុកតាំងគោកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាកសិករ ដែលជាខ្នងបង្អែកសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងមូលដ្ឋាន និងដើម្បីធានាឲ្យបានថាលទ្ធផលនៃការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋទទួលបានទិន្នផលខ្ពស់តាមការរំពឹងទុក៕