* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

World Cup 2026៖ អ្នកជំនាញ BBC ទាយថា អេស្ប៉ាញ ឈ្នះប៊ែលហ្ស៊ិក ៣-០ គ្រាដែល AI ព្យាករណ៍ ២-០

10-07-2026 14:21

(បរទេស)៖ គូទី២ នៃវគ្គ ៨ក្រុមចុងក្រោយនៅ World Cup 2026 រវាងគោជល់អេស្ប៉ាញ និងបិសាចក្រហមអឺរ៉ុប ប៊ែលហ្ស៊ិក នឺងឈានចូលមកដល់នាម៉ោង ២រំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) នៅពេលលោក Chris Sutton អ្នកជំនាញកីឡាប្រចាំ BBC ទស្សន៍ទាយថា អេស្ប៉ាញនឹងឈ្នះ ៣-០ ខណៈបញ្ញាសិប្បនិមិត្ត AI វិញទាយថា ឈ្នះ ២-០។

- អេស្ប៉ាញ

លោក Sutton បានធ្វើការពន្យល់ថា អេស្ប៉ាញនឹងមិនឈានដល់វគ្គផ្តាច់ព្រ័ត្រ ប្រសិនបើមានទម្រង់លេងដូចកាល ទម្លាក់ព័រទុយហ្គាល់ ១-០ ពីក្នុងវគ្គ ១៦ក្រុមនោះ។ អតីតក្រុមជើងឯក World Cup 2010 មួយនេះហាក់ជួបភាពត្រដាបត្រដួសខ្លាំងណាស់ ជាពិសេសខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal របស់ពួកគេតែម្តងដែលអូសមិនផុតខ្សែការពារ Nuno Mendes របស់ព័រទុយហ្គាល់។

មួយវិញទៀត Mikel Oyarzabal បានខកខានឱកាសមាសសម្រាប់អេស្ប៉ាញ ដោយស៊ុតខុសគោលដៅ ពេលដាច់ខ្សែការពារអស់ជាដើម។ ពួកគេត្រូវរង់ចាំរហូតដល់ប្តូរកីឡាករសំខាន់ ២រូប Ferran Torres និង Mikel Merino ចូលទើបអាចយកឈ្នះចុងម៉ោងបាន។

ទោះជាយ៉ាងណា អេស្ប៉ាញនៅតែបន្តភាពខ្លាំង តាមរយៈមិនទាន់របូតសូម្បី ១គ្រាប់នៅឡើយទេ ក្រោយឆ្លងកាត់ ៥ប្រកួតនៅ World Cup ជំនាន់ទី២៣ បើធៀបនឹងតំបន់ប្រយុទ្ធមិនសូវធ្វើបានល្អក៏ដោយ។

- ប៊ែលហ្ស៊ិក

ប៊ែលហ្ស៊ិក បានទម្លាក់សហម្ចាស់ផ្ទះអាមេរិកចេញពី World Cup 2026 ក្នុងប្រកួតចុងក្រោយរបស់ពួកគេ ដោយលោក Sutton បានចាត់ទុកថា វាមិនទាន់ល្អខ្លាំងនោះទេ ក៏ព្រោះតែមើលឃើញថា គូប្រជែងមានទម្រង់លេងយ៉ាប់មែនទែនតែម្តងពីក្នុងវគ្គ ១៦ក្រុមនោះ។

ខ្សែបម្រើសំខាន់ Amadou Onana ជួបបញ្ហារបួស ដែលញាំងឱ្យតំបន់បម្រើរបស់ប៊ែលហ្ស៊ិកជួបការលំបាក ក្នុងការទប់ទល់នឹងអេស្ប៉ាញ ដែលមានប្រព័ន្ធការពាររឹងមាំស្រាប់។ ហេតុនេះ ប៊ែលហ្ស៊ិកអាចលេងក្នុងទម្រង់ការពារវាយបក (counter attack) នៅពេលអេស្ប៉ាញទំនងគ្រប់គ្រងប្រកួត ជាពិសេសបត់តារាងលេងមិនខានឡើយ។

សំណួរ៖ តើប៊ែលហ្ស៊ិក នឹងឈ្នះអេស្ប៉ាញ? ទេ
តើពួកគេនឹងក្លាយជាក្រុមដំបូងដែលទម្លុះសំណាញ់ទីអេស្ប៉ាញមែនទេ? នោះក៏មិនងាយដែរ និងពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ប្រសិនបើអាចធ្វើបានមែន៕