* នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា Kulish ចូលសំចតនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ
* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីភ្នំពេញទៅកាន់ខេត្តសៀមរាប មុនចាកចេញពីកម្ពុជា
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីជំនាញ ក.ប.ប ចុះអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់សិស្សានុសិស្ស ជាង១ពាន់នាក់ នៅស្រុកព្រៃនប់

10-07-2026 14:36

(ព្រះសីហនុ)៖ ដើម្បីធានាដល់សុខភាពសិស្សានុសិស្សនៅក្នុងសាលារៀន និងពន្យល់ណែនាំអ្នកលក់ដូរចំណី ម្ហូបអាហារក្នុងបរិវេណសាលា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដែលហៅកាត់ថា (ក.ប.ប) ខេត្តព្រះសីហនុ បានចុះអប់រំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់» ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ព្រៃនប់។

កម្មវិធីនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប និងដឹកនាំដោយ លោក ជា ប៉ិច អនុប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ ដោយមានការសហការយ៉ាងជិតស្និទ្ធ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី ក៏ដូចជាការសម្របសម្រួលពីសំណាក់លោកនាយកវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ព្រមទាំងមានការចូលរួមយ៉ាងផុសផុលពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករសរុបជាង ១,០០០នាក់។

ក្នុងឱកាសនោះ លោក ជា ប៉ិច បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជ្រើសរើសម្ហូបអាហារដែលមានគុណភាព និងសុវត្ថិភាព ដើម្បីធានាដល់សុខភាពសិស្សានុសិស្សនៅក្នុងសាលារៀន។ មន្ត្រីជំនាញ បានធ្វើការបង្ហាញចំណេះដឹងដល់អ្នកចូលរួមអំពី៖

*វិធីសាស្ត្រពិនិត្យមើលស្លាកសញ្ញាផលិតផល និងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់
*ការសម្គាល់ផលិតផលដែលមានសារធាតុគីមីហាមឃាត់ដែលប៉ះពាល់ដល់សុខភាព
*តួនាទី និងសិទ្ធិរបស់អតិថិជនក្នុងការទាមទារព័ត៌មានត្រឹមត្រូវពីអ្នកលក់
*ការយល់ដឹងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីចៀសវាងការចាញ់បោកការផ្សាយពាណិជ្ជកម្មមិនពិត។

សូមជម្រាបថា ការចុះអប់រំនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់សាខា ក.ប.ប. ខេត្តព្រះសីហនុ ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈ និងធានាថាម្ហូបអាហារដែលដាក់លក់ក្នុងសាលារៀន និងជុំវិញសាលា មានការទទួលខុសត្រូវខ្ពស់ពីសំណាក់អាជីវករ។

ជាមួយគ្នានេះ លោកនាយកវិទ្យាល័យ និងតំណាងសិស្សានុសិស្ស បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ដោយចាត់ទុកថាជាការផ្តល់ចំណេះដឹងដ៏មានតម្លៃ ដែលនឹងជួយឱ្យកូនសិស្សមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបរិភោគ និងក្លាយជាអ្នកប្រើប្រាស់ដែលមានការយល់ដឹងច្បាស់លាស់៕