* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងប្រមូលផ្ដុំត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា

10-07-2026 14:42

(សៀមរាប)៖ នៅព្រឹកថ្ងៃទី ខែកក្កដា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងត្រៀមកម្លាំង ឲ្យមានភាពរួចរាល់ក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនគរបាលប្រមូលផ្តុំ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានធ្វើការត្រួតពិនិត្យកម្លាំង សម្ភារៈ និងមធ្យោបាយប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងណែនាំដល់កងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជានិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាវិន័យ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

សកម្មភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការបំពេញភារកិច្ចបម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ស្ថានការណ៍គ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមាន៕