* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

លោក ឈន សារ៉ាណេ និងអភិបាលខេត្តតាកែវ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នង នៅស្រុកបូរីជលសារ

10-07-2026 14:54

(តាកែវ)៖ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល និងនៅតាមតំបន់ព្រំដែន លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់អាគារសិក្សាមួយខ្នង មាន៥បន្ទប់ ស្ថិតនៅអនុវិទ្យាល័យក្ដុលជ្រំ ក្នុងភូមិក្ដុលជ្រំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ជាប់ព្រំដែនប្រទេសវៀតណាម​។

ថ្លែងក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ និងលោក ឈន សារ៉ាណេ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើវិស័យអប់រំ ជាអាទិភាព ដោយធ្វើការពង្រីកទាំងចំនួន និងកម្រិត នៃសាលារៀនឲ្យបានទូទាំងប្រទេស ជាពិសេសសាលារៀននៅតាមបណ្ដោយព្រំដែន ហើយព្រមទាំងកំពុងតែធ្វើការពង្រឹងគុណភាពអប់រំ ឲ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

លោកអភិបាលខេត្តតាកែវ និងលោកអនុរដ្ឋលេខាធិការ បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ ត្រូវធ្វើការជំរុញដល់ប្រជាពលរដ្ឋ ដែលមានកូនគ្រប់អាយុចូលរៀនត្រូវបញ្ចូនពួកគេ មកចូលរៀនឲ្យបានគ្រប់គ្នា ព្រោះការបញ្ជូនកូនទៅសាលារៀន គឺជាការសន្សំទ្រព្យទុកឲ្យកូនៗ នាពេលអនាគត ហើយការបញ្ចូនពួកគេទៅសាលា ក៏ដើម្បីឲ្យពួកគេមានចំណេះជំនាញតាំងពីតូច និងក្លាយជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិផងដែរ៕