* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កុមារីកំព្រាអាយុ១០ឆ្នាំម្នាក់ ត្រូវជីតារំលោភ និងគំរាមសម្លាប់, ជនល្មើសរត់គេចខ្លួន មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ

10-07-2026 15:13

(តាកែវ)៖ ករណីរំលោភសេពសន្ថវៈមួយ បានបង្កឱ្យមានការភ្ញាក់ផ្អើល និងក្តុកក្តួលយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីកុមារីកំព្រាអាយុ ១០ឆ្នាំម្នាក់ ត្រូវបានជីតាចុង បង្ខំរំលោភរហូតសម្រេចជាច្រើនលើក និងគំរាមកំហែងអារ-កសម្លាប់ចោល ប្រសិនបើហ៊ានទម្លាយរឿងនេះប្រាប់អ្នកដទៃ។

ជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោលអស់រយៈពេល ១ខែមកហើយ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាននៅមិនទាន់អាចវែកមុខចាប់ខ្លួនបាននៅឡើយ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កុមារីរងគ្រោះមានអក្សរកាត់ វ.ន ន.ក អាយុ ១០ឆ្នាំ ជាក្មេងស្រីកំព្រាឪពុកម្តាយតាំងពីតូច រស់នៅជាមួយបងប្រុសបង្កើត និងមានផ្ទះក្បែរជីដូនចាស់ជរាឈ្មោះ ហៀង មុត អាយុ ៦០ឆ្នាំ ដែលមានជីវភាពខ្វះខាតខ្លាំង និងមិនបានទទួលការសិក្សារៀនសូត្រឡើយ។

បច្ចុប្បន្ន គ្រួសាររងគ្រោះមានទីលំនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ ហេតុការណ៍បែកការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ខណៈពេលដែលជនសង្ស័យត្រូវជាជីតា ឈ្មោះ គក ពាំង អាយុ ៧៨ឆ្នាំ បានព្យាយាមធ្វើសកម្មភាពអនាចារលើកុមារីរងគ្រោះម្តងទៀត តែត្រូវបានបងប្រុសបង្កើតរបស់កុមារីរងគ្រោះ ដើរមកប្រទះឃើញផ្ទាល់ភ្នែក។ ភ្លាមៗនោះ ជនសង្ស័យបានរត់គេចខ្លួនបាត់ពីមូលដ្ឋាន។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាហេតុការណ៍នេះបានកន្លងផុតទៅអស់រយៈពេល១ខែហើយក្តី សមត្ថកិច្ចឃុំកណ្ដឹង និងស្រុកបាទី នៅមិនទាន់អាចឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់បាននៅឡើយទេ ដែលនេះកំពុងធ្វើឱ្យកុមារីរងគ្រោះ និងក្រុមគ្រួសារ រស់នៅក្នុងភាពភ័យខ្លាចជាខ្លាំង ព្រោះតែការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ជនល្មើស។

ដោយមើលឃើញពីទុក្ខលំបាក និងភាពអយុត្តិធម៌នេះ កាលពីពេលថ្មីៗនេះ អំណោយសប្បុរសធម៌របស់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រួមមាន៖ ថវិកាចំនួន ១០០ដុល្លារ, អង្ករ ១០០គីឡូក្រាម, និងមីចំនួន ១០កេស រួមជាមួយបច្ច័យចូលរួមចំនួន ១០ម៉ឺនរៀល ពីសំណាក់ព្រះអនុគណក្រុងកោះរ៉ុង ត្រូវបាននាំយកទៅប្រគល់ជូនកុមារីរងគ្រោះដោយផ្ទាល់ ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាព និងផ្តល់ការលើកទឹកចិត្តដល់នាង។

ប្រជាពលរដ្ឋមូលដ្ឋសង្ឃឹមថា សមត្ថកិច្ចជំនាញឱ្យពន្លឿនការស្វែងរកចាប់ខ្លួនជនសង្ស័យវ័យ ៧៨ឆ្នាំរូបនេះ យកមកចាត់ការតាមនីតិវិធីច្បាប់ឱ្យខានតែបាន ដើម្បីផ្តល់យុត្តិធម៌ជូនកុមារីរងគ្រោះ៕