* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលខេត្តកំពង់ស្ពឺ ជំរុញការជួសជុលផ្លូវខូចខាត ធានាគុណភាព និងប្រើប្រាស់បានយូរអង្វែង

10-07-2026 15:23

(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារមន្ត្រីជំនាញបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពផ្លូវខូចខាតយ៉ាងយកចិត្តទុកដាក់ ក្នុងភូមិសាស្ត្រក្រុង-ស្រុកចំនួន៤ រួមមាន ក្រុងច្បារមន ស្រុកសំរោងទង ស្រុកគងពិសី និងស្រុកបសេដ្ឋ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ ដំណើរចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃគុណភាព និងរៀបចំផែនការស្តារ ជួសជុល និងអភិវឌ្ឍន៍បន្ថែម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពជាចម្បង រាល់ការស្ថាបនា ឬជួសជុលផ្លូវឡើងវិញ ត្រូវតែធ្វើឡើងតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវ រឹងមាំ និងមានប្រព័ន្ធរំដោះទឹកច្បាស់លាស់ ដើម្បីធានាឱ្យផ្លូវអាចប្រើប្រាស់បានយូរអង្វែង។

លោកក៏បានសង្កត់ធ្ងន់លើការតាមដាន និងត្រួតពិនិត្យជាប្រចាំនូវរាល់ប្រព័ន្ធលូ និងប្រឡាយរំដោះទឹកតាមសងខាងផ្លូវ ដោយមិនត្រូវទុកឱ្យមានការកកស្ទះសំរាម ឬដីខ្សាច់ឡើយ ព្រោះទឹកជំនន់ទឹកភ្លៀងគឺជាសត្រូវដ៏ធំបំផុតរបស់ផ្លូវថ្នល់។

ជាមួយគ្នានេះ អភិបាលខេត្តបានជំរុញឱ្យភាគីពាក់ព័ន្ធសហការជាមួយសមត្ថកិច្ច ដើម្បីរឹតបន្តឹងលើការត្រួតពិនិត្យរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរឆ្លងកាត់ខ្សែផ្លូវក្នុងខេត្ត ដោយត្រូវអនុវត្តច្បាប់ និងផាកពិន័យឱ្យបានម៉ឺងម៉ាត់ បំផុត ចំពោះយានយន្តណាដែលផ្ទុកលើសទម្ងន់កំណត់។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមថែរក្សាសម្បត្តិរដ្ឋទាំងអស់គ្នា ជាពិសេសការមិនផ្ទុកទម្ងន់លើសកំណត់ ដើម្បីរក្សាខ្សែផ្លូវទាំងនោះឱ្យនៅល្អស្អាត សម្រាប់ជាប្រយោជន៍រួមក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា ក្នុងគោលដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល។

ខ្សែផ្លូវសំខាន់ៗដែលត្រូវបានចុះពិនិត្យ និងវាយតម្លៃដើម្បីត្រៀមស្តារ និងជួសជុលឡើងវិញនៅក្នុងស្រុកទាំង៤ នេះ មានប្រវែងសរុបប្រមាណជិត ៤៩ គីឡូម៉ែត្រ។ កិច្ចខិតខំប្រឹងប្រែងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត៕