* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូធនាគារពិភពលោក(WB) ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប

10-07-2026 15:23

(សៀមរាប)៖ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងធនាគារពិភពលោក (WB) ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប នៅតំបន់ផ្ទះឈើខ្ពស់ផុតពីដីនៃសហគមន៍កំពង់ភ្លុក ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣១គីឡូម៉ែត្រ ពីក្រុងសៀមរាប។

សូមជម្រាបថា ឃុំកំពង់ភ្លុកមានផ្ទៃដីសរុប ៦,០៣០ហិកតា គ្របដណ្ដប់ភូមិចំនួនបីគឺ ភូមិគោកក្ដុល ភូមិត្នោតកំបុត និងភូមិដីក្រហម និងមានប្រជាជនរស់នៅសរុបចំនួន ១,១០៦ គ្រួសារ ស្មើនឹង ៣,៨២០ នាក់។ តំបន់កំពង់ភ្លុកជាតំបន់ ៦ខែគោក ៦ខែទឹក ប្រជាពលរដ្ឋត្រូវរស់នៅលើផ្ទះឈើកម្ពស់ ៦ទៅ១០ម៉ែត្រផុតពីដី។ នៅទីនេះមានសហគមន៍ចំនួនពីរគឺ សហគមន៍ទេសចរណ៍ និងសហគមន៍នេសាទ ដែលមានប្រជាពលរដ្ឋប្រមាណ៦៥% ប្រកបរបរនេសាទ និង៣៥% ប្រកបរបរបម្រើសេវាក្នុងវិស័យទេសចរណ៍។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីទៅទស្សនាទិដ្ឋភាពបឹងទន្លេសាប និងតំបន់ព្រៃលិចទឹក ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍នេសាទកំពង់ភ្លុក ដើម្បីស្វែងយល់ពីជីវភាពរស់នៅ បញ្ហាប្រឈម សន្ដិសុខទឹក និងជីវៈចម្រុះបឹងទន្លេសាប។

សូមបញ្ជាក់ថា ក្រោមកិច្ចសហការ និងការគាំទ្រពីធនាគារពិភពលោក អាជ្ញាធរទន្លេសាប បានធ្វើការសិក្សាវាយតម្លៃស្ថានភាពអាងទន្លេសាប និងសន្ដិសុខទឹក ដើម្បីផ្ដល់ជាយុទ្ធសាស្ត្រផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងអាងបឹងទន្លេសាប។ របាយការណ៍វាយតម្លៃនេះមានសារៈសំខាន់ទាំងផ្នែកបច្ចេកទេស និងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគោលនយោបាយអភិវឌ្ឍន៍របស់កម្ពុជា ក្រោមក្របខណ្ឌទឹកសម្រាប់ប្រជាជន ទឹកសម្រាប់អាហារ ទឹកសម្រាប់ភពផែនដី ដែលឆ្លុះបញ្ចាំងពីការរួមបញ្ចូលលក្ខណៈនៃសន្ដិសុខទឹក និងតម្រូវការសម្រាប់កម្មវិធីវិនិយោគរយៈពេលវែង៕