* ប្រធានាធិបតីមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជា ក្រោយបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ
* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រកាសចូលកាន់តំណែងប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី, លោក ចាន់ តុលា ជំនួសលោក សុខ ភក្តី ដែលត្រូវចូលនិវត្តន៍

10-07-2026 15:41

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានរតនាគារខេត្តថ្មី ក្រោមអធិបតីភាពលោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ។

ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូក្រសួង គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ ព្រមទាំងមន្ត្រីរាជការយ៉ាងច្រើនកុះករ។

នាឱកាសនោះ លោក សុខ ភក្តី អតីតប្រធានរតនាគារខេត្ត ដែលត្រូវចូលនិវត្តន៍ បានឡើងអានរបាយការណ៍ស្វាគមន៍ ដោយបានលើកឡើងពីលទ្ធផលការងារជាច្រើនសម្រេចបាននាពេលកន្លងមក ដោយលោកបានបញ្ជាក់ថា ជោគជ័យទាំងនេះ កើតចេញពីស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងន័យធានាបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការបើកផ្តល់ថវិការដ្ឋបានទាន់ពេលវេលា។

បន្ទាប់ពីទទួលប្រកាសតែងតាំង និងត្រាផ្លូវការរួចមក លោក ចាន់ តុលា ប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួង និងរដ្ឋបាលខេត្ត ដែលបានផ្តល់ទំនុកចិត្ត និងបានប្រកាសប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ចំនួន ៦ ចំណុច រួមមាន៖ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីរួមចំណែកសម្រេចឱ្យបាននូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោក ប្តេជ្ញាបន្តថា អនុវត្តដាច់ខាត តាមអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ ប្រកាន់ខ្ជាប់អភិក្រមការងារទាំង ៤ របស់ក្រសួង គឺបំពេញការងារប្រកបដោយវិជ្ជាជីវៈនិងសីលធម៌, ធ្វើការជាក្រុម, មានស្មារតីបុរេសកម្មលើប្រសិទ្ធភាពថវិកា និងចេះកែទម្រង់កំហុសខ្លួនឯង។

លោក ចាន់ តុលា បន្ថែមថា ជាពិសេសធានាការបើកផ្តល់ប្រាក់បៀវត្ស ជូនមន្ត្រីរាជការនៅតាមមន្ទីរ-អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យបានទៀងទាត់នៅសប្តាហ៍ទី២ និងសប្តាហ៍ទី៤ នៃខែ។ ពង្រឹងកិច្ចសហការជិតស្និទ្ធ ជាមួយគ្រប់អង្គភាពជុំវិញខេត្ត ក្នុងនាមជាគណនេយ្យករសាធារណៈ ដើម្បីជម្រុញការអភិវឌ្ឍខេត្ត។ បង្កើនសាមគ្គីភាពផ្ទៃក្នុង រតនាគារខេត្ត ក្នុងស្មារតីជាបងប្អូន និងជាមិត្តភក្តិស្មោះត្រង់។

ថ្លែងក្នុងពិធីនោះ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានវាយតម្លៃខ្ពស់នូវការខិតខំប្រឹងប្រែងបំរើការងារបានយ៉ាងល្អ របស់លោកប្រធានចាស់ ដែលបានបំពេញការងារនាពេលកន្លងមក រហូតចូលនិវត្តន៍ និងបានសម្តែងការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ចាន់ តុលា ដោយរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មី ក្នុងការជម្រុញប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការផ្តល់សេវាសាធារណៈនៅក្នុងខេត្ត ឱ្យកាន់តែមានភាពរហ័ស និងមានទំនុកចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

លោក អភិបាលខេត្ត បានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី សូមបន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំសាមគ្គីភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម បម្រើសេវាសាធារណ:ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍខេត្ត ។

ស្ថិតក្នុងឱកាសនោះ លោក ពេជ្រ សម្បត្តិ បានមានប្រសាសន៍កោតសរសើរស្នាដៃលោកប្រធានចាស់ដែលបានសម្រេចនាពេលកន្លងមក និងបានផ្តាំផ្ញើដល់លោក ចាន់ តុលា ទើបឡើងកាន់តំណែងថ្មី ត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន គោរពប្រតិបត្តិការងារឲ្យបានតាមការណែនាំ និងអនុវត្តតាម អភិក្រម៤ ប្រការ របស់របស់អគ្គបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី។

លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរតនាគារទាំងអស់ បន្តរក្សាសាមគ្គីភាពផ្ទៃក្នុង បំពេញការងារដោយវិជ្ជាជីវៈខ្ពស់ និងសហការជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត ដើម្បីធានាថាថវិកាជាតិត្រូវបានប្រើប្រាស់ចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ជាចុងក្រោយ លោក ពេជ្រ សម្បត្តិ ក៏បានផ្ដាំផ្ញើដល់លោកប្រធានរតនាគារខេត្តត្បូងឃ្មុំថ្មី ត្រូវអនុវត្តតួនាទីឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាពរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសការអនុវត្តស្របតាមគោលនយោបាយបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរថែមទៀត៕