* យោធាអាមេរិក ប្រកាសពីការបាញ់កម្ទេចនាវាដឹកប្រេងអ៉ីរ៉ង់សរុបចំនួន៣គ្រឿង
* យល់ដឹងពីជំនួញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជំរុញឱ្យវិនិយោគិនបរទេស ដែលចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ទាក់ទងមក CDC ផ្ទាល់ ជាជាងតាមរយៈឈ្មួលកណ្តាល ឬអ្នករត់ការ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យ និងតាមដានវឌ្ឍនភាពនៃប្រតិបត្តិការ បង្ក្រាបបទល្មើសនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) នៅខេត្តកោះកុង
* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

មន្រ្តីយោធាដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាព

10-07-2026 15:47

(សៀមរាប)៖ មន្រ្តីយោធាដែលពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប ត្រូវបានតុលាការសម្រេចដោះលែងឲ្យមានសេរីភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ សាលាដំបូងខេត្តសៀមរាប បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១០៥៣ ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៦ របស់អយ្យការអមសាលាដំបូង ខេត្តសៀមរាប តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាមលើជនជាប់ចោទ ឈ្មោះ ជន់ ជួន ភេទប្រុស កើតឆ្នាំ១៩៩៦ (មុខរបរជាទាហាន)។

តុលាការបានប្រកាសសាលក្រមលេខ ១១០(ជ) /៦០១ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយសម្រេច៖ ផ្តន្ទាទោសលើឈ្មោះ ជន់ ជួន ភេទប្រុស កើតឆ្នាំ១៩៩៦ ដាក់ពន្ធនាគារកំណត់រយៈពេល ១ (មួយ) ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគារកំណត់រយៈពេល ៥ (ប្រាំ) ថ្ងៃ ចំពោះទោសដែលនៅសល់ ព្យួរធម្មតា ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬ មិនគោរពកាតព្វកិច្ចដែលច្បាប់ តម្រូវ បណ្តាលឱ្យរងរបួសអ្នកដទៃ តាមមាត្រា ៨៣ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រព្រឹត្តនៅចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣១-៣២ លើផ្លូវជាតិលេខ ៦៨ ស្ថិតនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់បន្ថែមថា៖ តំណាងអយ្យការបានអនុវត្តតាមអំណាចសាលក្រមខាងលើ ដោយដោះលែងជននេះ ឱ្យមានសេរីភាព តាមដីកាបង្គាប់ឱ្យដោះលែងលេខ ៤៨៧ អយក ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប៕