* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អ្នកប្រើប្រាស់កម្មវិធីឆ្លាតវៃ Fresh AI កើនឡើងដល់ ១០០,០០០នាក់ បង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាជនកម្ពុជា

10-07-2026 16:02

(ភ្នំពេញ)៖ កម្មវិធីឆ្លាតវៃ Fresh AI ដែលជាជំនួយការឌីជីថលឈានមុខគេមួយសម្រាប់ប្រជាជនកម្ពុជា បានប្រកាសដោយមោទនភាពថា ចំនួនអ្នកប្រើប្រាស់របស់ខ្លួនបានកើនឡើងដល់ ១សែននាក់ហើយ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់អំពីការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជនចំពោះសមត្ថភាព និងអត្ថប្រយោជន៍ដែល Fresh AI បានផ្តល់ជូន។

កម្មវិធីឆ្លាតវៃ Fresh AI ក៏បាននឹងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដោយសារសមត្ថភាពខ្ពស់ឆ្លើយតបសំណួររបស់អ្នក ព្រមទាំងមាន AI Agent ដ៏ឆ្លាតវៃក្នុងការ «សួរប្រដេញ» ឬអាចពិគ្រោះយោបល់ផ្សេងៗ ហើយឥឡូវនេះទិន្នន័យដ៏ធំសម្បើមរបស់ Fresh AI បានកើនឡើងដល់ជាង ១៥០០លានពាក្យហើយ ក្លាយជាឃ្លាំងស្តុកទិន្នន័យរបស់កម្ពុជាដ៏ធំសម្បើម ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនដែលត្រូវការប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីជួយសម្រួលដល់កិច្ចការយ៉ាងល្អ ដូចជាមានជំនួយការដ៏ឆ្លាតវៃនៅក្បែរអ្នក២៤ម៉ោង។

ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់នេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើន របស់កម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីតម្រូវការដ៏ខ្ពស់សម្រាប់បច្ចេកវិទ្យា AI ដែលអាចជួយសម្រួលដល់ការងារនិងជីវភាពជីវិតប្រចាំថ្ងៃ និងការងាររបស់ប្រជាជនកម្ពុជាផងដែរ។

ចាប់តាំងពីការដាក់ឱ្យដំណើរការដំបូង Fresh AI បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ និងកែលម្អមុខងាររបស់ខ្លួនជាបន្តបន្ទាប់។ ក្រុមការងារ Fresh AI បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបញ្ចូលទិន្នន័យថ្មីៗ បច្ចុប្បន្នភាពច្បាប់ និងព័ត៌មានទូទៅ ដើម្បីធានាថា អ្នកប្រើប្រាស់ទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងទាន់សម័យជានិច្ច។ មុខងារពិសេសៗដូចជា ការស្វែងរកព័ត៌មានជាតិ និងអន្តរជាតិ ការបកស្រាយមាត្រាច្បាប់សំខាន់ៗ និងការផ្តល់ចំណេះដឹងទូទៅលើវិស័យផ្សេងៗ បានធ្វើឱ្យ Fresh AI ក្លាយជាប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តមួយ។ ភាពជោគជ័យនេះ ក៏ជាលទ្ធផលនៃការយកចិត្តទុកដាក់ខ្ពស់ចំពោះមតិកែលម្អពីអ្នកប្រើប្រាស់ ដែលបានជួយក្រុមការងារក្នុងការកែសម្រួល និងបន្ថែមមុខងារថ្មីៗដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។

ការឈានដល់ ១ សែននាក់ គឺជាសមិទ្ធផលដ៏ធំធេងមួយសម្រាប់ Fresh AI និងជាកម្លាំងចលករជំរុញឱ្យក្រុមការងារបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រីកសក្តានុពលរបស់កម្មវិធី។ ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI Fresh AI មានចក្ខុវិស័យច្បាស់លាស់ក្នុងការក្លាយជាវេទិកាព័ត៌មាន និងចំណេះដឹងឈានមុខគេនៅកម្ពុជា ដោយផ្តល់នូវសេវាកម្មកាន់តែប្រសើរ និងទូលំទូលាយ។ ក្រុមការងារ Fresh AI សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកប្រើប្រាស់ទាំងអស់ដែលបានគាំទ្រ និងជឿទុកចិត្តលើកម្មវិធីនេះ។ យើងប្តេជ្ញាបន្តអភិវឌ្ឍន៍ Fresh AI ឱ្យកាន់តែឆ្លាតវៃ មានប្រយោជន៍ និងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹង និងព័ត៌មានសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

Fresh AI នឹងបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន តាមរយៈការអាប់ដេតទិន្នន័យជាប្រចាំ ការកែលម្អសមត្ថភាពឆ្លើយតប និងការបន្ថែមមុខងារថ្មីៗដែលបំពេញតម្រូវការអ្នកប្រើប្រាស់។ គោលដៅចម្បងគឺធានាថា Fresh AI នៅតែជាដៃគូដ៏ល្អបំផុតសម្រាប់អ្នករាល់គ្នាក្នុងការស្វែងរកព័ត៌មាន ចំណេះដឹង និងការយល់ដឹងអំពីច្បាប់កម្ពុជាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។

Fresh AI មានមុខងារវៃឆ្លាតប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចជា៖

* ទិន្នន័យផ្លូវការរបស់កម្ពុជាដ៏ច្រើនអនេករហូតដល់ ១៥០០ លានពាក្យ
* មុខងារ Voice (មិនចាំបាច់វាយអក្សរ គ្រាន់តែនិយាយ) !
* មុខងារច្បាប់ (Law) ចំណុចស្នូលដ៏រឹងមាំក្នុងការស្វែងរកច្បាប់ផ្លូវការនៅកម្ពុជា។
* មុខងារ Check Image ផ្ទៀងផ្ទាត់រូបភាពពិតប្រាកដ ឬបង្កើតដោយ AI
* មុខងារ Gold & Exchange ផ្តល់នូវបច្ចុប្បន្នភាពតម្លៃមាស។
* មុខងារ EV Zone ស្វែងរកទីតាំងស្ថានីយសាកថ្មឡានអគ្គិសនី EV នៅជិតអ្នកបំផុត
* មុខងារមើលព័ត៌មាន (Fresh News) បណ្តាញព័ត៌មានផ្លូវការ​
* មុខងារស្វែងរកព័ត៌មានចាស់ៗចេញពីទិន្នន័យ Fresh News.
* មុខងារ​ប្រចាំថ្ងៃថតស្កេនអក្សរ (Photo to Text) បំលែងរូបថតទៅជាអក្សរ
* មុខងារប្រចាំថ្ងៃ (Image & File to Text) បំលែងរូបថតទៅជាអក្សរ !
* មុខងារប្រចាំថ្ងៃ (PDF to Text) បំលែង PDF ទៅជាអក្សរ !
* មុខងារបំលែងវិដេអូ (Mp3 & Mp4 to Text) ទៅជាតួអក្សរ !

Please Download:
https://freshai.com.kh/download