* កម្ពុជាត្រូវការពេល ១០ឆ្នាំ និងថវិកា ១០០០លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោមរបស់យោធាថៃឈ្លានពាន
* កូរ៉េខាងជើង បាញ់មីស៉ីលបាលិស្ទីគប៉ុន្មានគ្រាប់ធ្លាក់ចូលក្នុងសមុទ្រ
* ធនាគារជាតិនៃកម្ពុជា សម្រចដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ធានស៊ូ អិនធើ ណេសិន ណល ថេកណឡជី
* យោធាថៃ បាញ់គ្រាប់កាំភ្លើងធំចំនួន ១.៥៩៩គ្រាប់ មកលើប្រាសាទព្រះវិហារ, យោធាថៃ មានគោលបំណងច្បាស់លាស់ គឺកម្ទេចប្រាសាទព្រះវិហារ
* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧកញ៉ា តែ តាំងប៉ អញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមវគ្គបណ្តុះបណ្តាល ស្តីពី «ការប្រែក្លាយពីអ្នកគ្រប់គ្រងទៅជាគ្រូបង្វឹក ដើម្បីបង្កើនផលិតភាព» នៅខេត្តកោះកុង

10-07-2026 16:03

(កោះកុង)៖ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមដែលបានបញ្ចប់ដោយជោគជ័យនូវវគ្គបណ្តុះបណ្តាលស្តីពី «ការប្រែក្លាយពីអ្នកគ្រប់គ្រងទៅជាគ្រូបង្វឹក ដើម្បីបង្កើនផលិតភាព» ដែលរៀបចំឡើងនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង និងម្ចាស់សហគ្រាសឱ្យអាចអភិវឌ្ឍតួនាទីពីការគ្រប់គ្រងបែបប្រពៃណី ទៅជាការដឹកនាំ និងបង្វឹកបុគ្គលិកប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតភាពការងារ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងសហគ្រាស។

មាតិកាសំខាន់ៗនៃវគ្គបណ្តុះបណ្តាល រួមមាន ផលប៉ះពាល់ដល់សមិទ្ធិផលការងារ វិធីសាស្ត្រធ្វើការជាមួយបុគ្គលិក ការកសាងឥទ្ធិពលក្នុងទំនាក់ទំនង ការដឹកនាំ និងការបង្វឹក វិធីសាស្ត្របង្វឹក ជំនាញចាំបាច់របស់អ្នកដឹកនាំ ដំណាក់កាលនៃការបង្វឹក ព្រមទាំងអត្ថប្រយោជន៍នៃការបង្វឹក និងការផ្តល់ព័ត៌មានត្រឡប់ (Feedback) ដើម្បីបង្កើនប្រសិទ្ធភាពការងារ។

វគ្គបណ្តុះបណ្តាលនេះ ទទួលបានការគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ (Skills Development Fund - SDF) និងរៀបចំដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) សហការជាមួយ ក្រុមហ៊ុន AdvancePlus Consulting Int ដោយមានម្ចាស់សហគ្រាសនៅខេត្តកោះកុងចូលរួមសរុបចំនួន ២៥នាក់។

តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ FASMEC បន្តបង្ហាញការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពសហគ្រិនកម្ពុជា តាមរយៈការអភិវឌ្ឍជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំ ដើម្បីជំរុញការប្រកួតប្រជែង និងការរីកចម្រើនប្រកបដោយចីរភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា៕⁩