* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក រួមចំណែកជួយលើកកម្ពស់សុខុមាលភាពពលរដ្ឋក្នុងសហគមន៍បឹងត្របែក

10-07-2026 17:28

(ភ្នំពេញ)៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក សម្រេចបានជោគជ័យក្នុងយុទ្ធនាការមនុស្សធម៌ និងគម្រោង «សុខភាពសហគមន៍ខ្ញុំ» នៅសហគមន៍បឹងត្របែក រាជធានីភ្នំពេញ ដោយបានរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍។

គម្រោង «សុខភាពសហគមន៍ខ្ញុំ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកជំរុញដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ (SDG 6) របស់អង្គការសហប្រជាជាតិ ដែលផ្តោតលើ «ទឹកស្អាត និងអនាម័យ» ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្នុងសហគមន៍។

តាមរយៈការចុះសិក្សាជាក់ស្តែងសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរកឃើញថា ប្រជាពលរដ្ឋក្នុងសហគមន៍បឹងត្របែកបានកំពុងប្រឈមមុខនឹងបញ្ហាកង្វះខាតទឹកស្អាតសម្រាប់បរិភោគ កង្វះការយល់ដឹងពីការទុកដាក់ទឹក និងអនាម័យ ដែលជាប្រភពនៃការកកើតសត្វល្អិត និងជំងឺតម្កាត់ផ្សេងៗ រួមទាំងបន្ទុកចំណាយខ្ពស់លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រោមការដឹកនាំរបស់ កញ្ញា អាន ស្រីនិច្ច ដែលជាប្រធានគម្រោង យុទ្ធនាការនេះបានសម្រេចនូវសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ ដូចជា៖
១. ការលើកកម្ពស់ការយល់ដឹងអំពីទឹកស្អាត អនាម័យ និងសុខភាព តាមរយៈ ការរៀបចំសិក្ខាសាលា និងការពិភាក្សាដោយមានការចូលរួមពីវេជ្ជបណ្ឌិត និងអ្នកជំនាញ ដើម្បីផ្លាស់ប្តូរទម្លាប់ និងបង្កើនការយល់ដឹងអំពីការរស់នៅស្អាត និងការបរិភោគទឹកស្អាតដល់ប្រជាពលរដ្ឋ។

២. ដំណោះស្រាយទឹកស្អាតប្រកបដោយចីរភាព៖ បានដំឡើងទូចម្រោះទឹកស្អាតចំនួន ១ ទូ និងផ្គត់ផ្គង់ទឹកស្អាតនៅក្នុងសហគមន៍ ដើម្បីផ្តល់លទ្ធភាពឱ្យក្រុមគ្រួសារងាយរងគ្រោះទទួលបានទឹកបរិភោគប្រកបដោយសុវត្ថិភាព និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។

៣. ការចែកសម្ភារៈអនាម័យចាំបាច់៖ បានចែកជូនសាប៊ូ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងដបទឹកស្អាតដល់គ្រួសារនីមួយៗ ដើម្បីយកទៅអនុវត្តអនាម័យក្នុងជីវភាពប្រចាំថ្ងៃ។

កញ្ញា អាន ស្រីនិច្ច ដែលជាប្រធានគម្រោងបានគូសបញ្ជាក់ទាំងក្តីរំភើបថា គម្រោងសុខភាពសហគមន៍ខ្ញុំបានបញ្ចប់ទៅដោយជោគជ័ យ។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាចំណុចចាប់ផ្តើមនៃបេសកកម្មដ៏អស្ចារ្យមួយ។

កញ្ញាបន្តថា « ក្នុងនាមជាប្រធានគម្រោង នាងខ្ញុំមានមោទនភាពជាខ្លាំងដែលយើងបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍បឹងត្របែកទទួលបានទឹកស្អាតសម្រាប់បរិភោគ និងបង្កើនការយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួន។ តាមរយៈការចាប់ផ្តើមអនុវត្តគម្រោងក្នុងឆ្នាំដំបូងនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងបន្តរួមចំណែកជួយលើកកម្ពស់គុណភាពជីវិតរបស់ក្រុមគ្រួសារប្រមាណ ៤៧០ គ្រួសារឱ្យកាន់តែមានភាពល្អប្រសើរឡើង។ សកម្មភាព និងជោគជ័យដែលកើតចេញពីគម្រោងនេះ គឺពិតជាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទស្សនវិជ្ជារបស់យើង នោះគឺ៖ “អ្នកដឹកនាំវ័យក្មេងបង្កើប្រវត្តិសាស្រ្ត។

ភាពជោគជ័យនៃគម្រោង «សុខភាពសហគមន៍ខ្ញុំ» នាពេលនេះ គឺមិនអាចខ្វះបានឡើយនូវការចូលរួមយ៉ាងសកម្មពីយុទ្ធនាការរៃអង្គាសថវិកា ដៃគូសហការនានា ដែលបានឧបត្ថម្ភមធ្យោបាយធ្វើដំណើរដល់ក្រុមប្រឹក្សាភិបាលរបស់ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក៕