* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រុមការងារមហាអនុតំបន់ទន្លេមេគង្គ បន្តរួមគ្នាដាក់ផែនការសកម្មភាពឆ្លើយតបបញ្ហាគ្រឿងញៀន

10-07-2026 17:31

(ភ្នំពេញ)៖ ក្រុមការងារទាំង៣ នៃប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ បានបន្តរួមគ្នាដាក់ចេញនូវផែនការសកម្មភាព ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀនដែលនៅតែជាការប្រឈមដ៏ស្មុគស្មាញ។ ការប្តេជ្ញាចិត្តនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំរយៈពេល ៣ ថ្ងៃរបស់ខ្លួន ដែលបានបិទបញ្ចប់នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូកម្ពុជា បានថ្លែងថា បញ្ហាគ្រឿងញៀននៅតែបន្តមានភាពស្មុគស្មាញ ដោយជាក់ស្តែងនៅឆ្នាំ២០២៥ បរិមាណសរុបនៃថ្នាំញៀនមេតំហ្វេតាមីន ដែលរឹបអូសបាននៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ មានចំនួន ៣៤៩ តោន កើនឡើង ៤៨% លើសឆ្នាំ២០២៤។ ក្នុងនោះ អាស៊ីអាគ្នេយ៍មានចំនួនប្រមាណ ៩៤% (៣២៧ តោន) ហើយប្រទេសមេគង្គក្រោម រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានរួមគ្នារឹបអូសបានប្រហែល ២៦៣,៤ តោន ស្មើនឹង ៧៦% នៃតំបន់។

ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រុមការងារទាំងបីបានរួមគ្នាដាក់ផែនការសកម្មភាពបន្ត ដែលរួមមានការពង្រឹងសមត្ថភាពការងារអប់រំបង្ការ ការលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងសារធាតុគីមីផ្សំតាមរយៈភាពជាដៃគូ រវាងរដ្ឋនិងឯកជន និងការពង្រឹងសមត្ថភាពមន្ត្រីជួរមុខនៅតាមច្រកព្រំដែន។

លើសពីនេះ កម្ពុជារំពឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងថវិកាសម្រាប់ប្រតិបត្តិការនៅទីតាំង Bravo សារធាតុគំរូស្តង់ដារ និងការពង្រឹងសមត្ថភាពការវិភាគថ្មីៗ ដើម្បីស្វែងរកប្រភពដើមនៃការផលិតគ្រឿងញៀនខុសច្បាប់។

លោកស្រី Delphine Schantz តំណាង UNODC អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក បានកោតសរសើរដល់ក្រុមការងារទាំងបី ដែលបានចូលរួមចំណែកអនុវត្តការងារបានល្អ និងបានលើកជាសកម្មភាពក្នុងកិច្ចប្រជុំលើកទី៣ ដើម្បីរួមគ្នាអនុវត្តបន្តទៀត។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់បណ្តាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសន្តិសុខ និងសុខុមាលភាពក្នុងតំបន់។ ប្រតិភូកម្ពុជានឹងត្រឡប់មកដល់មាតុភូមិវិញនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦៕