* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និងកិច្ចប្រជុំកំពូល ពិភពលោក ស្ដីពី បញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ

10-07-2026 20:07

(ហ្សឺណែវ)៖ នាថ្ងៃទី ៨និងទី៩ ខែកក្កដា ឆ្នាំ ២០២៦ តំណាងបណ្ដាប្រទេស និងអង្គការអន្តរជាតិ បានបន្តទៅចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ឆ្នាំ២០២៦ និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិតសម្រាប់មនុស្សជាតិ។ តាមរយៈវេទិកា និងកិច្ចប្រជុំនេះបណ្ដាប្រទេស និងស្ថាប័នទទួលបន្ទុក បានបន្តជំរុញកិច្ចការ តភ្ជាប់ឌីជីថលនិង បរិវត្តកម្មឌីជីថល តាមវិស័យ ព្រមទាំង រួមគ្នា អនុវត្ត កិច្ចការសំខាន់ ថ្មីៗ រួមមាន បញ្ញាសិប្បនិម្មិតនិងអភិបាលកិច្ច ទិន្នន័យ ស្របតាម ការ សម្រេច របស់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ ២០២៥។

លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ បាន ចូលរួម ពិធីបើក នៃ វេទិកា នេះ ដែល មាន ការ ចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និង តំណាងប្រទេស នានា ព្រមទាំង អង្គការ អន្តរជាតិជាច្រើន ព្រមទាំង បាន ចូលរួម កិច្ចពិភាក្សា តុមូលចង្អៀត ថ្នាក់រដ្ឋមន្ត្រី (Closed-Door Ministerial Roundtable) និង ចូលរួមជាវាគ្មិន ក្នុង កិច្ចពិភាក្សា ជាក្រុម (Leaders’ Talk) ដោយផ្ដោតលើ បរិវត្តកម្មឌីជីថល ។

លោករដ្ឋមន្ត្រីបានចែករំលែក បទពិសោធ កម្ពុជា ក្នុង ការ ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure ឬ DPI) ដើម្បី ពន្លឿន បរិវត្តកម្មឌីជីថល ។ ខណៈបណ្ដាប្រទេសដែល បាន អនុវត្តមុនកម្ពុជាត្រូវការពេល២០ទៅ៣០ឆ្នាំ ហើយ លទ្ធផល អាច ជោគជ័យខ្លះ មិន ជោគជ័យខ្លះ កម្មវិធី DG SuperApp និងថ្នាល verify.gov.kh ជា ឃ្នាស់បច្ចេកវិទ្យា និង ជា ទ្រព្យរួម ដែល ជួយឱ្យក្រសួង ស្ថាប័ននិង វិស័យឯកជន អាច ធ្វើឌីជីថលូបនីយកម្ម សេវារបស់ខ្លួន បាន យ៉ាងឆាប់រហ័ស និង ដោយមានសុវត្ថិភាព។

ការណ៍នេះ មិនត្រឹមតែ ធ្វើឱ្យ សេវាសាធារណៈងាយរក និងងាយប្រើ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាច កាត់បន្ថយរយៈពេល បរិវត្តកម្មឌីជីថល មកនៅត្រឹមប្រមាណ៥ឆ្នាំ និង មាន អត្រាជោគជ័យខ្ពស់។

លោករដ្ឋមន្ត្រីក៏ បាន ឆ្លៀតពេលបន្តជួបពិភាក្សា ទ្វេភាគី ជាមួយ បណ្ដា រដ្ឋមន្ត្រីឌីជីថល រួមមាន (១)រដ្ឋមន្ត្រី Raafat Hendy នៃប្រទេស អេហ្ស៊ីប និង ជា ប្រធាន ប្ដូរវេន នៃ វេទិកា WSIS ឆ្នាំ ២០២៦ (២) លោកជំទាវរដ្ឋមន្ត្រី Liisa-Ly Pakosta នៃ ប្រទេ សអេស្តូនី និង (៣) លោកស្រីរដ្ឋមន្ត្រី Shaza Fatima Khawaja នៃប្រទេស ប៉ាគីស្ថាន (៤) លោកជំទាវរដ្ឋមន្ត្រី Paula Ingabire នៃប្រទេស រវ៉ាន់ដា (៥) ឯកឧត្ដមរដ្ឋមន្ត្រី Joseph Pierr-Louis នៃប្រទេសហៃទី និង (៦) លោកជំទាវរដ្ឋមន្ត្រី Amal Seghrouchni នៃប្រទេស ម៉ារុក។

លោករដ្ឋមន្ត្រី និង សមភាគី បាន ផ្លាស់ប្ដូរយោបល់ដោយភាពស្និទ្ធស្នាល និង ស្វែងរកលទ្ធភាព គាំទ្រគ្នា ទៅវិញទៅមកក្នុងដំណើរបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបាន អញ្ជើញសមភាគីពី ប្រទេស សមាជិក អង្គការ ហ្វ្រង់កូហ្វូនីចូលរួមកម្មវិធី Francotech នៅកម្ពុជា ក្នុងខែវិច្ឆិកា ខាងមុខនេះ។ ចុងក្រោយ លោករដ្ឋមន្ត្រីបានទទួលជួបជាមួយ លោកស្រី Ingrid Hoven អភិបាល នៃ ក្រុម ប្រឹក្សាភិបាល អង្គការ GIZ ដើម្បីពិនិត្យ លទ្ធភាព បន្ត កិច្ចសហការ៕