* គោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដែលបង្កប់លើក្រដាសប្រាក់ ២០០០រៀល រងការខូចខាតធ្ងន់ធ្ងរពីការបាញ់ប្រហាររបស់យោធាថៃ
* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

បងប្អូនភៀសសឹក នៅតែជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារទឹកដី ផ្ទះសម្បែងពីថៃ ត្រឡប់មកវិញដោយស្របច្បាប់

10-07-2026 20:17

(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ខេត្តបន្ទាយមានជ័យ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំជម្រកបណ្តោះអាសន្ន និងផ្តល់ជំនួយចាំបាច់នានាជូនពួកគាត់។

ជាមួយគ្នានេះ ពួកគាត់ក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំលើរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ និងរំពឹងថារដ្ឋាភិបាលនឹងអាចទាមទារទឹកដី និងផ្ទះសម្បែងរបស់ពួកគាត់ពីយោធាថៃមកវិញ តាមផ្លូវច្បាប់។

បើតាមលោកស្រី ភា សេរី ជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បានរៀបរាប់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះថា ពួកគាត់រួមជាមួយប្រជាពលរដ្ឋផ្សេងទៀត បានរត់គេចចេញពីផ្ទះសម្បែងកាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ជាមួយនឹងការឈឺចាប់យ៉អខ្លាំងដោយសារតែទាហានថៃឈ្លានពាន។

អតីតអាជីវករនៅតំបន់បឹងត្រកួនរូបនេះ បានបន្តថា ប្រសិនបើប្រទេសថៃ ស្អាតស្អំត្រូវហ៊ានឡើងតុលាការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាទឹកដីឱ្យបានច្បាស់លាស់។

ចំណែកលោកស្រី យិន ពន្លក ជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បានលើកឡើងថា «ក្នុងនាមជាប្រជាពលរដ្ឋ និងជាជនរងគ្រោះដោយសារតែសកម្មភាពឈ្លានពានរបស់ថៃ គឺមានភាពឈឺចាប់ណាស់ ពីទង្វើបែបនេះរបស់ថៃ។ ប៉ុន្តែ អ្វីដែលនឹកស្មានថា ប្រទេសដែលអួតថា ជាប្រទេសស៉ីវិល័យ ជាប្រទេសអ្នកមានបែរជាមួយឈ្លានពានកម្ពុជា និងលួចទ្រព្យសម្បត្តិរបស់ជនខ្មែរស្លូតត្រង់ទៅវិញ»។

ជាមួយនឹងការឈឺចាប់នេះ លោកស្រីនៅតែជឿជាក់ និងគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមយន្តការច្បាប់។

លោកស្រី ភា សេរី និងលោកស្រី យិន ពន្លក ក្នុងចំណោមពលរដ្ឋខ្មែរដែលរងទុក្ខរងទុក្ខវេទនាយ៉ាងខ្លាំងពីការឈ្លានពានរបស់ទាហានថៃ បានបាញ់ប្រហារអាវុធធុនធំ និងទម្លាក់គ្រាប់លើទីតាំងផ្ទះសម្បែង និងភូមិឋានដែលពួកគាត់ធ្លាប់រស់នៅត្រូវបានបំផ្លាញ ហើយត្រូវបង្ខំចិត្តរត់គេចខ្លួន ខ្លះបាត់បង់ទ្រព្យសម្បត្តិគ្មានសល់ ក៏នៅតែរក្សាបាននូវស្មារតីរឹងមាំ និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល៕