* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក ជាការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ជាខែលការពារសេដ្ឋកិច្ច

10-07-2026 20:45

(ភ្នំពេញ)៖ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានថ្លែងថា ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក ជាការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ជាខែលការពារសេដ្ឋកិច្ច។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីបើក «ពិព័រណ៍ទុរេន និងផ្លែឈើក្នុងស្រុក» នៅផ្សារទំនើបអ៊ីអន ម៉ល រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីបើក លោក គី ច័ន្ទរំដួល បានលើកឡើងថា កម្មវិធីពិព័រណ៍នាថ្ងៃនេះ មិនមែនគ្រាន់តែជាការតាំងបង្ហាញកសិផលរបស់ខ្មែរប៉ុណ្ណោះទេ តែវាបានក្លាយជាចលនាជាតិមួយដែលលេចឡើងចំពេលវេលាដ៏សំខាន់បំផុត ក្នុងកាលៈទេសៈដែលយើងកំពុងប្រឈមនឹងស្ថានភាពតានតឹងនៅតាមតំបន់ព្រំដែន។

លោក បានបញ្ជាក់ថា ការធ្វើពហិការមិនគាំទ្រផលិតផលចោរសៀមឈ្លានពាន ហើយងាកមកពង្រឹងស្មារតីមហាសាមគ្គីជាតិ ដោយគាំទ្រផលិតផលក្នុងស្រុក គឺជារឿងចាំបាច់ជាងពេលណាៗទាំងអស់។ ព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាការប្រកាសជំហររួមគ្នាយ៉ាងមុតស្រួច ក្នុងការប្រែក្លាយការគាំទ្រផលិតផលខ្មែរ ឱ្យទៅជាខែលការពារជាតិដ៏រឹងមាំ ដើម្បីការពារសេដ្ឋកិច្ចជាតិពិតប្រាកដ។

ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងប្រើប្រាស់កសិផល និងផលិតផលក្នុងស្រុក ក្រោមស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមចំណែកលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាកសិករ ពង្រឹងសន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕