* លោក មីន អោង ឡាំង ចាត់ទុកកម្ពុជា ជាមិត្តល្អ មិត្តជិតស្និទ្ធ ជាមិត្តតែងគាំទ្រមីយ៉ាន់ម៉ា- កម្ពុជា និងមីយ៉ាន់ម៉ា ប្តេជ្ញាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា
* វិភាគអន្តរជាតិ៖ សង្រ្គាមអ៉ីរ៉ង់កំពុងធ្វើតេស្ដលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក
* រុស្ស៉ី ព្រមានតម្រង់ក្បាលគ្រាប់នុយក្លេអ៊ែរឆ្ពោះទៅប្រទេសលីទុយអានី ប្រសិនបើប្រទេសនេះទទួលដាក់ពង្រាយអាវុធរបស់សម្ព័ន្ធមិត្តណាតូ
* ចំនួនមនុស្សស្លាប់កើនដល់ ៣៥នាក់ និង ៥៤នាក់បាត់ខ្លួន ក្នុងគ្រោះឆេះកប៉ាល់ដឹកអ្នកដំណើរ នៅហ្វីលីពីន
* អាកាសយានដ្ឋានអន្តរជាតិ Mandalay របស់មីយ៉ាន់ម៉ា ត្រូវបានបិទដំណើរការ ក្រោយរងការវាយប្រហារដោយដ្រូន
* រយៈពេល៣៣ឆ្នាំ CMAC បានបោសសម្អាត និងដុតកម្ទេចសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ៣.២លានគ្រាប់
* គ្រោះរញ្ជួយដី ៦.២រ៉ិចទ័រ វាយប្រហារនៅឥណ្ឌូណេស៉ី ប៉ុន្តែមិនបង្កឱ្យមានរលកយក្សស៊ូណាមិឡើយ
* ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
* កម្ពុជា និងមីយ៉ាន់ម៉ា ចុះហត្ថលើខាលើឯកសារ៤ រួមមានការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក មីន អោង ឡាំង ជួបប្រជុំទ្វេភាគី
* ករណីជនជាតិឥណ្ឌូណេស៉ី ជាង ៤០០នាក់ ស្នាក់នៅព្រលានយន្តហោះពោធិ៍ចិនតុង, ស្ថានទូតឥណ្ឌូណេស៉ី ថា រដ្ឋាភិបាលខ្លួននៅតែប្តេជ្ញាចិត្តការពារពួកគេ
* លោក មីន អោងឡាំង ចង់ឃើញអ្នកវិនិយោគកម្ពុជា ទៅវិនិយោគនៅមីយ៉ាន់ម៉ាកាន់តែច្រើន
* ជំហរកម្ពុជា៖ ប្រទេសណារិះគន់មីយ៉ាន់ម៉ា ជារឿងរបស់គេ តែកម្ពុជាគោរពតាមគោលការណ៍អាស៊ាន មិនជ្រៀតជ្រែកកិច្ចការផ្ទៃ ក្នុងប្រទេសដទៃ
* កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក មីន អោងឡាំង
* ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រជំហរគោលការណ៍កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្ថានទូតឥណ្ឌា ចុះ MoU ជាមួយក្រសួងព័ត៌មាន ផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងទទួលផលរហ័សនៅខេត្តក្រចេះ

10-07-2026 20:49

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលឥណ្ឌា សម្រាប់អនុវត្តគម្រោងទទួលផលរហ័ស (Quick Impact Project) ចំនួន ២គម្រោង នៅឆ្នាំ២០២៦ ក្នុងខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នាទីស្តីការក្រសួងព័ត៌មាន។

គគម្រោងទាំងពីររួមមាន(១) គម្រោងចែកកង់ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្ស ជួបការលំបាកនៅក្នុងសហគមន៍ដំណាក់កាល ទី២ និង(២) គម្រោងចិញ្ចឹមឃ្មុំដោយកសិករជួប ការលំបាកក្នុងជីវភាពនៅក្នុងខេត្តក្រចេះ។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការ ងារអនុវត្តគម្រោងទទួលផលរហ័សនៃក្រសួង ព័ត៌មាន និងតំណាងស្ថានទូតឥណ្ឌាប្រចាំនៅ ព្រះ រាជាណាចក្រកម្ពុជា។ គម្រោងទាំងពីរនេះ មានរយៈពេល១២ខែ ហើយនឹងត្រូវអនុវត្តនៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ក្រោមការដឹកនាំ និងសម្របសម្រួលពីក្រុមការ ងារអនុវត្តគម្រោងនៃលេខាធិការសម្រប សម្រួលកិច្ចសហប្រតិបត្តិការអន្តរជាតិ (ល.ស.ស.អ) នៃក្រសួងព័ត៌មាន។

គម្រោងចែកកង់ដើម្បីគាំទ្រដល់ការសិក្សា របស់សិស្សានុសិស្សជួបការលំបាកនៅក្នុង សហគមន៍ដំណាក់កាលទី២ ត្រូវបានអនុវត្តឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការសិក្សារបស់សិស្សានុសិស្សជួបការលំបាកក្នុង ជីវភាពហើយដែលត្រូវធ្វើដំណើរផ្លូវឆ្ងាយពីផ្ទះទៅមកសាលារៀន។

តាមការរំពឹងទុកគម្រោងនេះនឹងរួមចំណែកកាត់ បន្ថយអត្រាបោះបង់ចោលការសិក្សារបស់ សិស្សដែលទទួលផលដោយជំរុញលើកទឹក ចិត្តពួកគាត់ឱ្យមករៀនបានទៀងទាត់កាត់បន្ថយ បន្ទុកចំណាយ និងពេលវេលារបស់គ្រួសារសិស្សធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ សិស្ស និងចូលរួមថែរក្សាបរិស្ថាន ជាពិសេសធ្វើឱ្យការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។

តាមរយៈគម្រោងនេះកង់មួកសុវត្ថិភាព និងដប ទឹកបរិស្ថាន ចំនួន២០០ឈុត នឹងត្រូវផ្តល់ជូនសិស្សានុសិស្សជួបការលំបាកចំនួន ២០០នាក់ ដែលកំពុងសិក្សានៅកម្រិតបឋមសិក្សាក្នុងសាលាគោលដៅនៃខេត្តក្រចេះ។

ក្រៅពីទទួលបានកង់មួកសុវត្ថិភាព និងដបទឹក បរិស្ថានសិស្សដែលទទួលផលនឹងទទួលបានការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពលើដងផ្លូវ និងការថែទាំកង់ដើម្បីធានាថាអំណោយដែលពួកគាត់ទទួលបានមិនជះឥទ្ធិពលអវិជ្ជមានដល់ពួកគាត់ និងធានានូវនិរន្តរភាពគម្រោង។ ចំណែកគម្រោងចិញ្ចឹមឃ្មុំ ដោយកសិករជួបការលំបាកក្នុងជីវភាពត្រូវបាន អនុវត្តក្នុងគោលបំណងដើម្បីបង្កើនប្រាក់ចំណូលកសិករតាមរយៈការចិញ្ចឹមឃ្មុំ ការ ធ្វើកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ និងការស្វែងរកទីផ្សារជូនកសិករ។

គម្រោងនេះនឹងផ្តល់ដើមទុនសម្ភារៈវត្ថុធាតុដើម និងការបណ្តុះបណ្តាលកសិករទទួលផលចំនួន ៣០គ្រួសារ នៅក្នុងតំបន់គោលដៅនៃខេត្តក្រចេះ ដើម្បីចិញ្ចឹមឃ្មុំសាកល្បង។ ក្នុងរយៈពេល អនុវត្តគម្រោងកសិករទទួលផលដែលភាគច្រើនជាស្ត្រី និងយុវជននឹងទទួលបានការ បណ្តុះបណ្តាលអំពីវិធីសាស្ត្រចិញ្ចឹមឃ្មុំ តាមជំនាញត្រឹមត្រូវជំនាញគ្រប់គ្រងសត្វល្អិត និង ជំនាញពាក់ព័ន្ធផ្សេងៗទៀតដូចជាការរៀបចំ ផែនការហិរញ្ញវត្ថុ អាជីវកម្មខ្នាតតូចការកត់ត្រា បញ្ជីចំណូល ចំណាយការធ្វើផែនការផលិតកម្ម ឃ្មុំ ការបង្កើតបណ្តាញអ្នកចិញ្ចឹមឃ្មុំ និងការស្វែងរកទីផ្សារលក់ឃ្មុំជូនកសិករ។

គម្រោងទាំងពីរខាងលើនឹងរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រលើកកម្ពស់ការអប់រំនៅតំបន់ជនបទដាច់ស្រយាលកសាងសមត្ថភាព និងបំណិនជីវិតពង្រឹងភាពស៊ាំរបស់កសិករទៅនឹងបម្រែបម្រួលអាកាសធាតុព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចបរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជនបទ ជាពិសេសគម្រោងនេះនឹងលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍ប្រកបដោយតម្លាភាព សមភាព និងការទទួលខុសត្រូវ។

នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃ ការយោគយល់នេះ លោក នេត្រ ភក្ត្រា បាន មានប្រសាសន៍ថា៖ «ពិធីចុះហត្ថលេខារវាងក្រសួងព័ត៌មាន និងស្ថានទូតឥណ្ឌា នៅថ្ងៃនេះគឺជាការបោះជំហានដ៏សំខាន់ក្នុងការបន្តការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា ដល់ក្រសួងព័ត៌មាន ដើម្បីរួមគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍នៅក្នុងមូលដ្ឋាន។