* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សោភណភាពលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រពោធិ៍សាត់ បង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍប្រកបដោយចីរភាព (Video inside)

10-07-2026 21:16

(ពោធិ៍សាត់)៖ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បច្ចុប្បន្នបាននិងកំពុងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងគួរឱ្យកត់សម្គាល់ ប្រៀបបាននឹងផ្ទាំងគំនូរដ៏រស់រវើកដែលឆ្លុះបញ្ចាំងពីភាពស៊ីវិល័យ និងការអភិវឌ្ឍ។ តាមបណ្ដោយផ្លូវដ៏មមាញឹកនេះ មិនត្រឹមតែមានសោភណភាពស្អាតបាត និងបៃតងស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានរំលេចដោយសម្រស់ផ្កាត្របែកព្រៃ ដែលកំពុងរីកស្គុសស្គាយយ៉ាងស្រស់បំព្រង។

នៅពេលរាត្រីមកដល់ ប្រព័ន្ធភ្លើងបំភ្លឺផ្លូវប្រភេទSolar LED បានជួយឱ្យកំណាត់ផ្លូវនេះមានពន្លឺភ្លឺចិញ្ចែងចិញ្ចាច រួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខ និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋគ្រប់រូប។ មិនយូរទៀតនោះទេ អ្នកដំណើរឆ្លងកាត់នឹងបានឃើញភាពស្រស់ស្អាតមួយកម្រិតទៀត គឺការរីកដុះដាលនៃផ្កាក្ងោកដែលនឹងរំលេចពណ៌ក្រហមឆ្អៅដ៏ស្រស់ឆើតឆាយ បន្ថែមលើសម្រស់ធម្មជាតិដែលមានស្រាប់ឱ្យកាន់តែមានមន្តស្នេហ៍។

ភាពរីកចម្រើន និងការផ្លាស់ប្តូរមុខមាត់ខេត្តពោធិ៍សាត់ឱ្យក្លាយជាទីក្រុងដ៏មានសោភណភាព និងសណ្តាប់ធ្នាប់នេះ គឺកើតចេញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមជាមួយការគាំទ្រយ៉ាងពេញទំហឹងពី លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលតែងតែផ្តោតសំខាន់លើសុខុមាលភាព ការអភិវឌ្ឍ និងភាពស្រស់បំព្រងនៃទីក្រុង។

ក្នុងចក្ខុវិស័យដ៏វែងឆ្ងាយ លោកអភិបាលខេត្តបានជំរុញយ៉ាងសកម្មដល់មន្ទីរជំនាញ កងកម្លាំង និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមដាំដើមឈើលម្អតាមដងផ្លូវ និងទីសាធារណៈឱ្យបានច្រើនជាអតិបរមា។ ការងារដាំកូនឈើនេះ មិនត្រឹមតែជួយកាត់បន្ថយកំដៅ និងបង្កើតម្លប់ត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រក្នុងការលើកកម្ពស់សោភណភាពខេត្តឱ្យក្លាយជាទីក្រុងបៃតងដ៏ស្រស់បំព្រង។

លោកបានដាក់ចេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នៅឆ្នាំ២០២៧ខាងមុខនេះ ខេត្តពោធិ៍សាត់នឹងផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង ដោយប្រែក្លាយទីក្រុងឱ្យមានពណ៌បៃតងខ្ចីស្រស់បំព្រងគ្រប់ទីកន្លែង បង្កើតបានជាបរិយាកាសដ៏សុខដុមរមនាសម្រាប់ប្រជាពលរដ្ឋ។

បើក្រឡេកមើលប្រវត្តិការងារ និងអាណត្តិដឹកនាំរបស់ លោក ខូយ រីដា ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមកនេះ លោកបានបន្សល់ទុកនូវស្នាដៃអភិវឌ្ឍន៍ដ៏ត្រចះត្រចង់ជាច្រើន។ ក្នុងនាមជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព លោកតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការគ្រប់គ្រងអនាម័យបរិស្ថាន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឱ្យស្របតាមស្តង់ដារទីក្រុងឆ្លាតវៃ។

សមិទ្ធផលដ៏លេចធ្លោមួយក្នុងចំណោមសមិទ្ធផលជាច្រើនទៀត គឺការដោះស្រាយបញ្ហាសំណង់មិនរៀបរយតាមបណ្ដោយច្រាំងស្ទឹងពោធិ៍សាត់ ដែលធ្លាប់តែមានភាពស្មុគស្មាញជាយូរមកហើយ ឱ្យក្លាយជាតំបន់ដែលមានរបៀបរៀបរយ និងមានសោភណភាពគួរជាទីមោទនៈ។ ក្រោមការដឹកនាំដ៏មុតស្រួចរបស់លោក ខេត្តពោធិ៍សាត់ត្រូវបានមហាជនទទួលស្គាល់ថាជាខេត្តដែលមានភាពល្បីល្បាញលើការគ្រប់គ្រងអនាម័យ ដោយគ្មានសំរាមរាយប៉ាយតាមទីសាធារណៈ។ លើសពីនេះ ការដាក់ឱ្យប្រើប្រាស់ភ្លើងបំភ្លឺផ្លូវប្រភេទSolar LED លើកំណាត់ផ្លូវជាតិលេខ៥ គឺជាសក្ខីភាពមួយដែលបង្ហាញពីការឆ្លើយតបយ៉ាងសកម្មចំពោះតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

នេះគ្រាន់តែជាផ្នែកមួយនៃកិច្ចការងារដ៏មមាញឹក និងការលះបង់ដ៏ធំធេងរបស់រដ្ឋបាលខេត្តប៉ុណ្ណោះ ខណៈដែល លោក ខូយ រីដា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការដឹកនាំ កសាង និងអភិវឌ្ឍខេត្តពោធិ៍សាត់ ឱ្យក្លាយជាទីក្រុងដ៏មានសក្តានុពល ជាទីក្រុងបៃតង និងជាទីកន្លែងដែលពោរពេញដោយសុភមង្គលសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកលេងកម្សាន្ត៕